បុរស​ចំនួន​៩​នាក់​ត្រូវបាន​នគរបាល​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ខណៈពេល​នាំគ្នា​មក​ទិញ​ថ្នាំញៀន​នៅមុខ​ពេទ្យ​លោកសង្ឃ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​៩​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​កាលពី​ម៉ោង​២៣​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​សម្រង់​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​កំណើត​ថ្មី​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៩​នាក់​រួមមាន ក្រុម​ជនជាប់ចោទ​ទាំង​៩​នាក់​នោះ​ទី​១-​ឈ្មោះ​សាន សុភាព អាយុ​៣៦​ឆ្នាំ ទី​២-​ឈ្មោះ​សេត សារ៉េត អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ទី​៣-​ឈ្មោះ​ភោគ សុ​ខេង អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៤-​ឈ្មោះ​សំណាង អាយុ​២២​ឆ្នាំ ទី​៥-​ឈ្មោះ​កែ ទូ អាយុ​២៣​ឆ្នាំ ទី​៦-​ឈ្មោះ​យ៉ាន ស៊ូ​រ៉ាវុធ អាយុ​១៧​ឆ្នាំ ទី​៨-​ឈ្មោះ​ឈឹម ចាន់​វាសនា អាយុ ១៧​ឆ្នាំ និង​ទី​៩-​ឈ្មោះ​ប៊ូ ចំ​រ៉ុង អាយុ​១៨​ឆ្នាំ ជន​ទាំង​៣​នាក់​ចុង​ក្រោយនេះ​មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប៉ូលិស និយាយថា ការចាប់ខ្លួន​ពួកគេ​ធ្វើឡើង​ខណៈពេលដែល​ពួកគេ​បានមក​ក្នុង​តំបន់​ក្តៅ ដែល​ល្បីល្បាញ​ខាង​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​ខាងលើ ហើយដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​សួរនាំ និង​ឆែកឆេរ​បាន​រកឃើញ​ថ្នាំញៀន​ក្នុង​ហោប៉ៅ​ម្នាក់​មួយកញ្ចប់​ក៏​ឃាត់ ខ្លួន​តែម្តង​៕

16-9-2014 16-9-2014 (1)

 

Leave a Reply

(*) Required, Your email will not be published