ចាប់ខ្លួន​អ្នកទោស​ឧក្រិដ្ឋ​ម្នាក់​ញាត់​គុក​វិញ​ក្រោយពី​ហែក​គុក​រត់​កាលពី​អំឡុង​ឆ្នាំ​២០១២

, , Leave a comment

​ខេត្តបាត់ដំបង : អ្នកទោស​ឧក្រិដ្ឋ​ម្នាក់​ដែល​ហែក​គុក​រត់ចេញ​កាលពី​អំឡុង​ខែមេសា ខែ​២០១២​កន្លងទៅ នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​សមត្ថកិច្ច​ស្រុក​គាស់ក្រឡ ចាប់ខ្លួនបាន​ជាថ្មី​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ ពេលដែល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​នៅ​ចំណុច​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុ​គាស់ក្រឡ​។​


​តាម​សម្រស់​សម្តី​របស់លោក សោក ភា អធិការ​ដា្ឋ​ន​នគរបាល​ស្រុក​គាស់ក្រឡ​ឲ្យ​កំណើត​ថ្មី​ដឹងថា ឧក្រិដ្ឋជន​រូបនេះ​ឈ្មោះ នូ ប៉ូ​លីន អាយុ​៣៣​ឆ្នាំ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ពេល​ឆ្មក់​ចូលទៅ​មើល​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​។ ជននេះ និង​បក្ខ​ដែល​សុទ្ធតែ​អ្នកទោស​ឧក្រិដ្ឋ​ដូចគ្នា បាន​ហែក​គុក​នៅ​ខេត្តបាត់ដំបង​រត់ចេញ​ដោយ​សុវត្ថិភាព កាលពី​អំឡុង​ខែមេសា​២០១២​កន្លងទៅ​ដោយសារតែ​ការធ្វេសប្រហែស​របស់​ក្រុម​អនុរក្ស​ពន្ធនាគារ​។ តុលាការ​ក៏បាន​ប្រកាសអាសន្ន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ទាំង​៥​នាក់​នេះ​ភ្លាមៗ​ដែរ​នាពេលនោះ​។​ឧក្រិដ្ឋ​រូបនេះ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​១០​ឆ្នាំ​ពី បទ​«​ប្លន់​»​។​


​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ កំរិតធ្ងន់​កំពុង​សួរនាំ មុនពេល​បញ្ជូនទៅ​ប្រគល់​ឲ្យ​មន្ត្រី​ពន្ធនាគា​ឃុំខ្លួន​ជាថ្មី​៕

a218

 

Leave a Reply

(*) Required, Your email will not be published