ខឹង​ចិត្ត​ពេលដែល​ប្រពន្ធ​មិនអាច​បំពេញ​ចំណង់តណ្ហា​បាន ចាក់​សាំង​ដុត​ម៉ូតូ​គំរាម​

, , Leave a comment

​ខេត្តកណ្តាល : បុរស​ម្នាក់​ព្រោះតែ​ខឹងសម្បា​ទៅលើ​ស្ត្រី​ជា​ប្រពន្ធ​មិន​ឲ្យ​រួម​រ័ក្ស ជាមួយ​ក៏បាន​លួច​ទៅ​ដុត​ម៉ូតូ​២​គ្រឿង​ចោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​


​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន ឈ្មោះ គុំ កៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ និង​ជនរងគ្រោះ ឈ្មោះ មាន តា​រ៉ា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ពុក​ឬ​ស្សី​លើ ឃុំ​ពុក​ឬ​ស្សី ហើយ​អ្នក​ទាំងពីរ​គឺជា​ប្តី​ប្រពន្ធ​និង​គ្នា មានកូន​ពីរ​នាក់ ប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់​។ ម៉ូតូ​២​គ្រឿង​ដែល​រង​ការខូចខាត​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៤ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1A-8549 និង​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​គុប​ជ្រុង ធុន​សេ​៩០ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ច​.៣៤៥៧.​ភព​.១ ។​


​នៅ​ថ្ងៃកើតហេតុ​ជនបង្ក​បាន​ដេញ​ប្រពន្ធ​ធ​ឲ្យ​ចេញពីផ្ទះ ខណៈដែល​សុំ​រួមរ័ក​ជាមួយ​មិនបាន ពេលនោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​នាំ​កូនប្រុស​-​ស្រី​២​នាក់​ទៅ ស្នាក់​នៅផ្ទះ​ជាមួយ​អ្នកជិតខាង​។ ដោយមាន​កំហឹង និង​ចំណង់តណ្ហា​ជនបង្ក​បានឃើញ​ម៉ូតូ​ដែល​ប្រពន្ធ​ខ្លួន​យកទៅ​ចត​ក្រោមផ្ទះ​របស់​ឈ្មោះ សុ​ត សូត្រ ក៏បាន​ដុតចោល​ទាំង​កណ្តាល​អ​ធ្រា​ត​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែម្តង​។​


​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ដុត​ម៉ូតូ​របស់​ស្ត្រី​ជា​ប្រពន្ធ និង​ម៉ូតូ​អ្នកជិតខាង​ប្រាកដ​មែន ។ ជនសង្ស័យ​បាន​បន្តថា មុន​និង​ឈានដល់​ការ​លួច​ដុត​ម៉ូតូ​ចោល​នេះ រូបគេ​បាន​ខឹងសម្បា​ទៅលើ​ស្ត្រី​ជា​ប្រពន្ធ​មិន​ឲ្យ​រូបគេ​រួមរ័ក​ជាមួយ ហើយ​បានគេច​ទៅ​ស្នាក់​នៅផ្ទះ​អ្នកជិតខាង​។​

​ពាក់ព័ន្ធ​ករណីនេះ​ដែរ​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ដោយ​មិនអាច​ទ្រាំ​និង​ចំណង់តណ្ហា​របស់​ប្តី​ដែល​រួម​រ័ក្ស​ជាមួយ​នាង​៤​ទៅ​៥​ដង​ក្នុង​មួយ​យប់  នាង​ក៏បាន​សម្រេចចិត្ត​គេចខ្លួន​ទៅ​រស់នៅ​ជាមួយ​អ្នកជិតខាង ពេលដែល​ប្តី​បាន​ដេញ​ចេញពីផ្ទះ ដើម្បី​កុំ​ឲ្យ​មានរឿង​តែ​ទីបំផុត​នៅតែ​គេច​មិន​រួច​ដដែល​។  សមត្ថកិច្ច​នគរបាល​ជំនាញ​សាកសួរ​បន្ថែម​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕

16752 16754

 

Leave a Reply

(*) Required, Your email will not be published