“​ទៅ​ក៏​មិនបាច់​ច្រាន បាន​មិនបាច់​ប្រឹង​” បន្ទាប់ពី​សមត្ថកិច្ច​តាម​ប្រដេញ​រថយន្ត​ឈ្មួញ​ឈើ​ដុះ​ស្លែ​ជនជាតិ​វៀតណាម​ឈ្មោះ ហាយ ធ្លាក់​ប្រឡាយទឹក​

, , Leave a comment

​ខេត្តសៀមរាប : ក្រោម​កិច្ច​បង្ក្រាប​របស់​សមត្ថ​កិច្ច​ប៉ុស្តិ៍នគរបាល​សង្កាត់​អំពិល រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​មួយគ្រឿង​បាន​ធ្លាក់​ប្រឡាយ​កាល​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៤ នៅតាម​ផ្លូវ​ឆ្ពោះទៅ​បុរី​រដ្ឋបាល​សាលាខេត្ត​ចាស់ ស្ថិត​ក្នុងភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​សៀមរាប ខេត្តសៀមរាប​។ ករណីនេះ​សមត្ថកិច្ច​ចរាចរ​មិនបាន​បង្ហាញ​កំណត់ហេតុ​ទេ ទំនង​ខ្លាច​ផ្សាយ​ព័ត៌មាន​ពី​ឈ្មោះ​ជន​បំផ្លាញ​ព្រៃឈើ​នោះ​។​


​បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ដ​ដឹកឈើ​ធ្លាក់ចូល​ទឹក​ប្រឡាយ​នោះ​ម៉ាក​កាមរី ពណ៌​ត្រេអ៊ី ស៊េរី​ឆ្នាំ​១៩៩៣ ចង្កូត​ស្ដាំ ពាក់​ស្លាក់​លេខ ភ្នំពេញ 2B-8253 ​ពណ៌​ខៀវចាស់ ជា​របស់​ឈ្មួញ​ឈើ​ដុះ​ស្លែ​ជនជាតិ​វៀតណាម​ឈ្មោះ ហាយ និង​ត្រូវជា​កូនប្រសារ​ឈ្មោះ យាយ​ប៊ឹ​ង ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ដូចគ្នា​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​ដំណើរ​ពី​ស្រុក​ស្វាយ​លើ​ដោយ​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​០.២៨០​ម៉ែត្រគូប ក្នុង​គោលបំណង​យកមក​លក់​នៅ​ក្រុង​សៀមរាប​។ លុះ​មកដល់​ចំណុច​កើត​មិនបាន​បង់លុយ​ទើប​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ជាមួយ​មន្ត្រី​មូលដ្ឋាន​បាន​ប្រមាញ់​រហូតដល់​ប្រ​ឡាប់​ចូល​ទឹក​ប្រឡាយ​។​


​ក្រោយ​កើតហេតុ​ជនជាតិ​វៀតណាម​បាន​រងរបួស​ធ្ងន់ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ក្រុង​សៀមរាប​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ​។​ ​លោក យឹម​ស៊ី​វ៉ន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ឈើ និង​រថយន្ត​ក្រឡាប់​នោះ​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​ផ្នែក​បណ្ដុះបណ្ដាល​កូនឈើ​បន្ទាយស្រី ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

M341 10682061_358872347602815_75610819_n 10705312_358872370936146_1961777420_n M331

 

Leave a Reply

(*) Required, Your email will not be published