ក្រុងប៉ោយប៉ែត ៖ លោក អាន វណ្ណះ ប្រធានគណៈកម្មការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដែលទើបទទួលដំណែង ថ្មីប្រមាណជាងមួយឆ្នាំមកនេះ ដែលជាកន្លែងខ្លាញ់ ផ្តល់ឱកាសឲ្យលោក ប្រមូលលុយ ទៅទុក សម្រាប់អភិវឌ្ឃន៌ ក្រុមគ្រួសារយកទៅធ្វើមានបាន ស្រួលដោយ មិនបាច់ចាំ ចំណាយកម្លាំងពលកម្មអ្វីឡើយ។
តាមប្រភពព័ត៌មាន ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ហើបឲ្យដឹងថា ក្រោមការគ្រប់គ្រង របស់ លោកអាន វណ្ណះ មួយរយះ ពេលកន្លង ទៅ ថ្មីៗនេះ មានភាពអនាធិបតេយ្យ យ៉ាងខ្លាំងនៅចំនុច ច្រកទ្វារ តែម្តងដែលបង្កឡើង ដោយសាររថយន្តដឹកហ្គាសគេចពន្ឋ បណ្តាលឲ្យ កក ស្ទះ ច្រកទ្វាររាល់ថ្ងៃ ប៉ុន្តែ លោកអាន វណ្ណះ មិនបានចាប់អារម្មណ៏ និងបញ្ហាខាងលើនេះឡើយ ព្រោះលោករវល់ តែសប្បាយកើប ប្រមូលផលប្រយោជន៍ ពី រថយន្តដឹកទំនិញរបស់ថៃចូលហោប៉ៅសម្រាប់ធ្វើមានធ្វើបាននិងផឹកស៊ីហឺហាជាមួយស្រីក្មេងលោក យ៉ាងត្រជាក់ ត្រជុំនៅក្នុងការិយាល័យរបស់លោក។
ក្នុងនាមជាប្រធានគណះកម្មាការត្រួត ពិនិត្យច្រកទ្វារ លោកអាន វណ្ណះ បានបង្កើតប៉ុស្តិ៍ដោយប្រើមន្ត្រី របស់ខ្លួន ឲ្យចាំកត់ក្បាលឡានថៃ ដែល ដឹកទំនិញចេញ-ចូល ប្រទេសកម្ពុជា យកលុយចូលហោប៉ៅ ធ្វើព្រងើយ មិនខ្ខីខ្វល់ខ្វាយ និងរឿងអ្វីទាំងអស់ សូម្បីតែលោក គោ ស៊ុំសារឿត អភិ បាល ខេត្តបន្ទាយមានជ័យថ្មី លោក អាន វណ្ណះ មិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ប៉ុន្មានឡើយ។
ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងកិច្ចប្រជុំ មានអ្នកចូលរួមប្រមាណជាង២រយនាក់មានសមាភាពមកពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ ។ គ្រាដែលលោក គោ ស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យឡើងថ្លែង ជម្រុញឲ្យសមត្ថកិច្ចចាត់វិធានការ លើរថយន្តដឹកហ្គាសធំៗដែលចតគ្មានសណ្ដាប់ធ្នាប់ លោក អាន វណ្ណៈ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារ អន្តរជាតិប៉ោយប៉ែតឱនខ្សឹមគ្នាធ្វើមិនដឹងដោយមិនចាប់អារម្មណ៍ចំពោះការលើកឡើងនោះទេព្រោះលោក អាន វណ្ណះ ចាត់ទុកការប្រជុំវាជារឿងឥតប្រយោជន៍ហើយដោយសារភាពច្រលើមបើសរបស់ លោក អាន វណ្ណៈបានធ្វើឲ្យលោកអភិបាលខឹងសម្បារយ៉ាងខ្លាំងហើយបានចង្អុលឲ្យលោក អាន វណ្ណៈក្រោកឈរ ដោយសួរថាមុននេះខ្ញុំនិយាយថាម៉េច ? ចំពោះសំនួរនេះ លោក អាន វណ្ណៈបានត្រឹមតែឈរអេះអុញ និងឆ្លើយតបតាមអ្នកបោះព្រីយុងពីអ្នកដទៃ ។ក្នុងស្ថានភាពបែបនេះ លោកអភិបាលបានព្រមានធ្ងន់ៗ ថាបើលោកឯងមិនស្តាប់ទេ សូមចេញទៅក្រៅឲ្យបាត់ទៅ ព្រោះខ្ញុំមកប្រជុំថ្ងៃនេះ គឺរឿងច្រកទ្វារ របស់លោកឯង ហើយបើលោកមិនធ្វើការជូនប្រជាពលរដ្ឋ តើលោកស៊ីប្រាក់ខែរដ្ឋធ្វើអ្វី ? ។
តាមការកត់សម្គាល់ឃើញថា នាពេលកន្លងមក ទោះបីជាមាន កិច្ចការប្រជុំនានារវាងលោកអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពុំសូវឃើញវត្តមាន លោក អាន វណ្ណះចូលរួមប្រជុំជាមួយឡើយ ប្រសិនជា លោកចូលរួម ក៏លោកអាន វណ្ណះមិនស្តាប់ដែរ ជាក់ស្តែង កាលពី ថ្ងៃ ទី១៧ ខែ ធ្នូ កន្លងទៅ ត្រូវលោក អភិបាលខេត្តបណ្តេញចេញ ពីអង្គប្រជុំផងដែរ ព្រោះមិនស្តាប់ថ្នាក់ដឹកនាំមានប្រសាសន៍៕