ចាប់​នាង​រំលោភ​មិនបាន គេចខ្លួន​ទាំង​ព្រលឹងចុងសក់ (​វីដេអូ​)

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ដង្ហោយហៅ​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍ និង​អ្នកជិតខាង ខណៈដែល​ត្រូវ​បុរស​ម្នាក់​ប្រើប្រាស់​អំពើហិង្សា​លើ​រូបរាងកាយ​កាល​វេលា ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​


​បើតាម​ការរៀប​រាប់ទាំង​ទឹកភ្នែក​ស្ត្រី​កំសត់​ម្នាក់​បាន​បញ្ជាក់ថា នាង​មានឈ្មោះ កែវ  ស្រី​ម៉ៅ ភេទ​ស្រី ២៣​ឆ្នាំ ជួល​ផ្ទះ​នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត​។ រូបនាង​ត្រូវបាន​បុរស​ម្នាក់ មានឈ្មោះ យ៉​ត អាយុ​២៧​ឆ្នាំ រស់​ជិតខាង​គ្នា លួងលោម​តាម​ស្រឡាញ់​នាង ជាច្រើន​ថ្ងៃ​មកហើយ តែ​នាង​មិន​ស្រឡាញ់ និង​បដិសេធ​ជា​ច្រើនដង​ផងដែរ​។ នៅ​ថ្ងៃកើតហេតុ​បុរស​រូបនេះ បាន​មកសុំ​ស្នេហ៍ ហើយ​នាង​ប្រកែក បុរស​នោះ​ក៏​ចាប់​នាង​បម្រុង​រំលោភ តែ​នាង​មិន​ព្រម ភ្លាមនោះ​ជនសង្ស័យ​បាន​ប្រើប្រាស់​អំពើហិង្សា និង​គំរាម​នាង​។ តែ​សំណាងល្អ​បាន​អ្នកជិតខាង​ឃើញ និង​ស្រែក​ឆោឡោឡើង​ធ្វើ​ឲ្យ​ជនសង្ស័យ​រត់គេចខ្លួន​តែម្តង​។​


​ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​ប្រជា​ការ​ភូមិ​ក្បាលកោះ​ជួយ​អន្តរាគមន៍ សាក​សួរនាំ​នាងរង​គ្រោះ ដើ​ម្ប​រៀបចំ​ពាក្យបណ្តឹង​តាម​ញែក​មុខ​ជនសង្ស័យ ចាត់ការ​នីតិវិធី​ច្បាប់​៕

12-9-2014 12-9-2014 (1)

 

Leave a Reply

(*) Required, Your email will not be published