ព្រោះតែ​មិន​បង់លុយ លោក ស្វាយ វណ្ណា ចាត់​កម្លាំង​អាវុធហត្ថ​បាញ់រះ​ជាង​១០​គ្រាប់ អ្នកភូមិ​រត់​ជាន់ជើងគ្នា(វីដេអូ)

, , Leave a comment

​ខេត្តមណ្ឌលគិរី : កម្លាំង​របស់​ប៉េអឹម​អភិរក្ស​ជីវៈចំរុះ​សីមា និង​មន្ត្រី​បម្រើការ​ស្នាក់ការ​នេះ ជិះ​រថយន្ត​ដេញ​ប្រ​ម៉ាញ់​រថយន្ត​ដឹក​កូន​ក្រឡឹង​បាញ់រះ​ជាង​១០​គ្រាប់​រង្គើរ​ស្រុក​កែវ​សីមា កាល​វេលា​ម៉ោង​ប្រមាណ​ជា ៦​និង​១០​នាទី​ព្រឹម​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៤ ត្រងចំណុច​ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ជាច្រើន​នាក់ ភ័យ​ស្លន់ស្លោ ស្ទើ​រត់​ជាន់ជើងគ្នា​។​


​តាម​សម្តី​ដែល​សមត្ថកិច្ច​ប្រាប់​កំណើត​ថ្មី​បាន​ឲ្យ​ដឹងថា ការបាញ់រះ​ប្រដេញ​រថយន្ត​ដឹកឈើ​តាម​ដងផ្លូវ​នេះ បង្កឡើង​ដោយ​កម្លាំង​អាវុធហត្ថ​បម្រើការ​ស្នាក់ការ​អភិរក្ស​ជីវៈចំរុះ​សីមា ដោយ​ពួកគេ​ជិះ​រថយន្ត​ដេញ​បាញ់​មកលើ​រថយន្ត​កំពុង​ដឹក​កូន​ក្រឡឹង (​ឈើ​បួន​ជ្រុង​តូច​) មួយគ្រឿង ដែល​មិនបាន​បង់លុយ​ឱ្យ​លោក ស្វាយ វណ្ណា មេ​អាវុធហត្ថ​ប្រចាំ​តំបន់​នេះ​ទើប​ធ្វើឱ្យ​លោក​ប្រធាន​រូបនេះ​ខឹងសម្បារ បញ្ជា​ឱ្យ​កូនចៅ​ខ្លួន​តាម​បាញ់រះ​បែបនេះ​តែម្តងទៅ​។ សំណាងល្អ​ហើយ​ការបាញ់រះ​ជាង​១០​គ្រាប់​ពុំ​បណ្តាល​ឲ្យ​រងរបួស​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះឡើយ​។​


​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បានធ្វើការ​សំណូមពរ​ដល់​មន្ត្រី​អាវុធហត្ថ​ថ្នាក់លើ​ជាពិសេស​ប្រធាន​អង្គភាព​របស់លោក ស្វាយ វណ្ណា នេះ​តែម្តង​សូមជួយ​ស្រាវជ្រាវ​មើល​ករណី​ផ្ទុះអាវុធ​នេះ​ផង សព្វថ្ងៃនេះ​មានការ​ណែនាំ​របស់​ថ្នាក់លើ​បាន​ហាមប្រាម រួចហើយ​ស្តីពី​ការផ្ទុះអាវុធ​អនាធិបតេយ្យ​បែប​គំរាមកំហែង​ប្រជារាស្ត្រ​នោះ​។ ពួកគេ​និយាយថា ល្មម​ដល់ពេល​មេៗ របស់លោក ស្វាយ វណ្ណា ចុះមក​សួរនាំ​លោក​ប្រធាន​ប៉េអឹម នៅ​ស្នាក់ការ​នេះហើយ កុំ​ឲ្យ​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ទៀត​។​


​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ព្រមទាំង​អ្នកឃ្លាំមើល​បទល្មើស​ព្រៃឈើ រួមទាំង​អង្គការ​សង្គម​ស៊ី​វី​ល បាន​ឲ្យ​ដឹងថា រូបភាព​នៃ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ គុណភាព នោះ​គឺមាន​វិធីសាស្ត្រ​របស់​វា​តាមផ្លូវ​ច្បាប់​មិនមែន​យក​កាណុង​កាំភ្លើង​មកប្រើប្រាស់​នោះឡើយ​។ លោក​ប្រធាន ប៉េអឹម នៅ​ស្នាក់​ការអភិរក្ស​ជីវៈចំរុះ​សព្វថ្ងៃនេះ​គឺ​ត្រូវដង ត្រូវផ្លែ​ជាមួយ​លោក មាគ វុ​ឌ្ធី ប្រធាន​គំរោង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា​និង​លោក គង់ ពុទ្ធា​រ៉ា អនុប្រធាន​គំរោង​នេះ​ផ្ទាល់​តែម្ដង​ត្រូវបាន​គេ​សង្ស័យថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ឡង់​គ្រី​ស័​រ ដឹកឈើ​ឆ្លង​កាត់មុខ​ស្នាក់ការ​មិនតិចជាង​៤០​ទៅ​៥០​ឡាន​នោះទេ​រថយន្ត​ឡង់​គ្រី​ស័​រ​ក្នុង​មួយគ្រឿង​ត្រូវ​បង់លុយ​អោយ​លោក ស្វាយ វណ្ណា ចំនួន​៥០​ដុល្លា និង​រថយន្ត​កា​មឺ​រី​តូចៗ មួយគ្រឿង​១០​ម៉ឺន​រៀល ដឹក ចេញពី​តំបន់ហាមឃាត់​នេះ​បាន​ដោយ​សេរី ឯ​រថយន្ត​ណា​ដឹកជញ្ជូន​ឈើ ឆ្លងកាត់​ទីនេះ​ដោយ​មិនបាន​បង់លុយ​អោយ លោក​ប្រធាន​ទេ​គឺ​លោក​ប្រធាន​បញ្ជា​កូនចៅ ដេញ​បាញ់​ផ្អើល​ពេញ​ស្រុក គ្មាន​ន​ណា​ហ៊ាន​ក្អក​ជាមួយ​លោក​ប្រធាន​នេះឡើយ ។​ ទាក់ទង​ករណី​ខាងលើនេះពុំ​អាច​សុំ​ការ បំភ្លឺ​ពី​លោក ស្វាយ វណ្ណា​បានទេ​នៅថ្ងៃនេះ​៕

11-9-2014 (1) 11-9-2014 (2) 11-9-2014

 

Leave a Reply

(*) Required, Your email will not be published