ប្តូរជីវិត​ទៅ​លួច​ម៉ូតូ មិនទាន់បាន​លក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បង្ក្រាបបាន​

, , Leave a comment

​ខេត្តសៀមរាប : ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បង្ក្រាប និង​ចាប់ខ្លួន​កាល​ម៉ោង​៧​នឹង​២០​នាទី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​កំពង់​ថ្កូវ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​


​តាម​របាយការណ៍​ដែល​កំណើត​ថ្មី​ទទួល​ពី​លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អៀន ណាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើស្រែ​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​សៀវ ឃុំ​ទឹក​ជ្ជោ​រ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ទិ​ត វុទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជុស​ជុល​ទូរទស្សន៍​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​យើង​បាន​រឹបអូស​សម្ភារ និង​វត្ថុតាង​រួមមាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រឺ​ម សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៤ នៅមុខ​តូប​ជនរងគ្រោះ​។​


​ក្រោយពី​សាកសួរ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

11-9-2014 11-9-2014 (1) 11-9-2014 (2)

 

Leave a Reply

(*) Required, Your email will not be published