លោក ប៉ោ សួន អា​ច​​​អភិវ​ឌ្ឍ​ន៍​​មុ​ខ​តំ​ណែ​ង​​ពី​​ភ្នា​ក់​ងា​រ​​​គ​យ​​សា​មញ្ញ រ​ហូត​ដ​ល់​​ប្រ​ធា​ន​​អ​ង្គ​ភា​ព​តា​ម​​ជើ​ង​ខោ​​របស់លោក ប៉ែន សំអាត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លោក ប៉ោ សួន ជា​ប្រធាន​អង្គភាព​គ្រប់គ្រង​ហានិភ័យ បានធ្វើការ​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​ឆាប់រហ័ស ​តា​ម​រ​យៈ​​ប​ក្ខ​ពួ​ក​​និ​ង​ខ្សែ​ទុយោ​របស់គាត់ ហើយ​តួនាទី​​សំ​​ខា​ន់​បំ​ផុ​ត​​រ​ប​ស់លោក ប៉ោ សួន គឺជា​ជំនួយការ​ផ្ទាល់​របស់លោក ប៉ែន សំអាត គាត់​អាចធ្វើ​ព្យុះភ្លៀង ឬ​ប្រមូល​ផលប្រយោជន៍​ពី​ជំនាញ​របស់គាត់​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ យ៉ាង​ងាយស្រួល​បំផុត​។ តាមរយៈ​ខ្សែ​ទុយោ​នេះហើយ ដែល​លោក ប៉ោ សួន អាច​អភិវឌ្ឍន៍​មុខតំណែង​របស់ខ្លួន ពី​ភ្នាក់ងារ​គយ​សាមញ្ញ រហូតដល់​ប្រធាន​អង្គភាព​ដូចដែល​មន្ត្រី​តូចតាច​មួយចំនួន​បាន​លើកឡើងថា ១​ឆ្នាំ​លោក ប៉ោ សួន អាច​ឡើង​តំណែង​ដល់​ទៅ​២​ដង​ឯណោះ ។​


​លោក ប៉ោ សួន កាលដើមឡើយ គ្រាន់តែ​ជា​ភ្នាក់ងារ​គយ​សាមញ្ញ ហើយ​ក្រោយមក​គាត់​បាន​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតដិត​ជាមួយ​លោក ប៉ែន សំអាត រហូត​បាន​ឡើង​តំណែង​និង​តួនាទី​ជា​បន្តបន្ទាប់ ហើយ​លោក ប៉ោ សួន ក៏មាន​ឱកាស​ឈានទៅ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ធំៗ​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ដើម្បី​រក្សា​មុខតំណែង​របស់ខ្លួន​ឲ្យ​បាន​រឹងមាំ ហើយ​រហូតមក​ដល់ពេលនេះ​លោក ប៉ោ សួន មានឱកាស​គ្រប់គ្រង​ប្រភព​ចំណូល​តាមរយៈ​ការត្រួតពិនិត្យ​ធ្វើ​សវនកម្ម​លើ​ ការដឹកជញ្ជូន​ទំនិញ​ឬ​ការនាំចេញ​នាំចូល​ទំនិញ​។ សម្រាប់​ប៉ុស្តិ៍​ជជុះ​របស់​ជំនាញ​គយ​ចល័ត​ដែលមាន​ទីតាំងនៅ​ច្រកចេញចូល​ ខេត្តតាកែវ ក៏​ស្ថិតក្រោម​ការចាត់ចែងរ​ប​ស់លោក ប៉ោ សួន ផងដែរ ហើយ​ប៉ុស្តិ៍​ជជុះ​មួយ​នោះ​ធ្វើ​សកម្ម​ភាពជា​ចំហ ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​មកពី ​វៀតណាម​។​


 ក្រៅពី​មាន​តួនាទី​ជាម​ន្ត្រី​គយ​ដ៏​មានអំណាច លោក ប៉ោ សួន ក៏មាន​មុខរបរ​រក​ស៊ី​ផ្ទាល់ខ្លួន​ជាច្រើន​ទៀត ដូចជា​ឃ្លាំង​ស្តុក​ខោអាវ​ជជុះ​គីប​ដ៏​ធំ​មួយកន្លែង​នៅតាម​ផ្លូវជាតិ​លេខ​២១ ​បេ គេ​ដឹងថា​ជា​របស់លោក ប៉ោ សួន ហើយ​គាត់​មាន​អាជ្ញាប័ណ្ណ​ពិសេស​ក្នុងការ​ដឹកជញ្ជូន​ខោអាវ​ជជុះ​គីប​ចេញទៅ​ ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ​ផ្តាច់មុខ​។ ក្រុម​ឈ្មួញ​ដទៃទៀត​ដែល​ចង់​រកស៊ី​ដឹកជញ្ជូន​ខោអាវ​ជជុះ​គីប​តាមផ្លូវ​ជាតិ​ លេខ​២១​បេ ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​លោក ប៉ោ សួន ឬ​គេ​និយាយ​ភាសា​សាមញ្ញ​ថា ត្រូវ​បង់លុយ​ឲ្យ​លោក ប៉ោ សួន  បង្កើត​ឲ្យ​មានទំនាស់​ផលប្រយោជន៍ ព្រោះ​លោក ប៉ោ សួន ជា​មន្ត្រី​គយ​មិនគួរ​មានអំណាច​ទៅ​ប្រកបមុខរបរ​ជា​ឯកជន​នោះទេ បើ​និយាយ​ពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​វិញ ច្បាស់​ណាស់​ដែលថា លោក ប៉ោ សួន មិនអាច​ធ្វើបែបនេះ​បានទេ​។​


​ជានិច្ចកាល លោក ប៉ោ សួន បាន​ហែហម​លោក ប៉ែន សំអាត តាមរបៀប​ស៊ី​ពែ តាម​ជួយ​ចេញ​លុយ​ឬ​បំពេញតម្រូវការ​ចាំបាច់​តាម​គោលដៅ​ដែល​លោក ប៉ោ សួន ចាត់ទុកថា លោក ប៉ែន សំអាត ជា​អ្នកមានគុណ​ជួយ​ឲ្យ​គាត់​បាន​ឡើង​តំណែង មាន​តួនាទី​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ធំៗ ហើយ ប្រសិនបើ​មានការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវគេ​យល់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​បើក​ការស៊ើបអង្កេត​ពី​ភាពមានបាន របស់​មន្ត្រី​គយ​មួយចំនួន ពិតជា​អាច​រកឃើញ​នូវ​ចំណុច​អវិជ្ជមាន​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ថវិកាជាតិ នាពេល​កន្លងមក ហើយ​កែទម្រង់​ភាព​អសកម្ម​ឡើងវិញ ដើម្បី​ធានាថា​ចំណូល​ទាំងអស់​ត្រូវបាន​បញ្ចូល​ទៅក្នុង​ខ្ទង់​ថវិកាជាតិ​ គ្រប់​ចំនួន ហើយ​នាំយក​មន្ត្រី​ខិលខូច​ពុករលួយ​ទៅ​ផ្តន្ទាទោស​តាមច្បាប់​៕

22-April

 

Leave a Reply

(*) Required, Your email will not be published