ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​ការដ្ឋាន​សំណង់​មួយ​នៅ​សង្កាត់​ទឹកថ្លា

, , Leave a comment

​រាជធានី​ភ្នំពេញ : ​បុរស​ជា​កម្មករសំណង់​ម្នាក់ បាន​ដេកស្លាប់ នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង ស្ថិតក្នុង​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៤​។​


​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បង្ហាញថា សាកសព​មានឈ្មោះ ឃឹម ធឿន ភេទ ប្រុស អាយុ​៤១​ឆ្នាំ​មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្នុង​ការដ្ឋាន​សំណង់​នេះ និង​មាន ស្រុកកំណើត​នៅ​ភូមិ​ទឹក​លង ឃុំ​រុងរឿង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​


​ប្រភពព័ត៌មាន​ពី​ក្រុមកម្មករ​ដែល​ស្នាក់នៅ​ជាមួយគ្នា​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក​ជន​រង គ្រោះ តែង​ត្អូញត្អែរ ប្រាប់​គេឯង​ថា​គាត់​មិន សូវ​ស្រួលខ្លួន​សោះ មាន​អារម្មណ៍​ថប់ៗ​ដង្ហើម ប៉ុន្តែ​ចេះតែ​ខំប្រឹង​ធ្វើការ​បន្ត ព្រោះ​ខ្លាច​មេជាង និង​មេការ​ស្តីបន្ទោស និង​កាត់លុយ​ឈ្នួល​ប្រចាំថ្ងៃ​។​


​ក្រោយ ពី​សមត្ថកិច្ច ពិនិត្យ សាស​ពរួច  បានប្រគល់​សាកសព​ឱ្យទៅ​ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

10-9-2014 (1) 10-9-2014

 

Leave a Reply

(*) Required, Your email will not be published