ឃាត់ខ្លួន​ឪពុក​កូន​ជនជាតិខ្មែរ​អ៊ីស្លាម​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​

, , Leave a comment

​ខេត្ដ​កំពង់ចាម : ជនសង្ស័យ​ដែលជា​ជនជាតិខ្មែរ​អ៊ីស្លាម​៣​នាក់​ឪពុក កូន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ក្រូចឆ្មារ ធ្វើ​ការចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៤ ជ្រក​ក្រោម​តូប​ល​ល់​ចាប់ហួយ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ហ៊ុ​ប ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ដ​កំពង់ចាម​។​


​តាម​របាយការណ៍​ពី​អធិការ​ស្រុក​ក្រូចឆ្មារ​ដែល​កំណើត​ថ្មី​ទទួល បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​មាន​១-​ឈ្មោះ ទត រ៉​ស៊ីត ភេទ​ស្រី អាយុ ១៩​ឆ្នាំ ទី​២-​ម៉ាត់ ទត អាយុ​៤៧​ឆ្នាំ (​ឪពុក​) និង​ទី​៣-​ទត រ៉​ស៊ី​ម៉ៈ ភេទ​ស្រី អាយុ​១៤​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​១២​កញ្ចប់ ក្នុងនោះ​១០​កញ្ចប់​ធំ និង​២​កញ្ចប់​តូច លុយ ទូរស័ព្ទ​២​គ្រឿង ព្រមទាំង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​


​បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

10-9-2014 10-9-2014 (1)

 

Leave a Reply

(*) Required, Your email will not be published