ឥទ្ធិពល​ស្រា បន្ថែម​កម្លាំងចិត្ត​ឲ្យ​បុរស​ម្នាក់ យក​កន្ត្រៃ​ចាក់​បំពង​ក​និង​ពោះ​ប៉ង​ធ្វើអត្តឃាត​ខ្លួន​

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ : បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​បន្ទាប់ពី​ស្រវឹងស្រា ហើយ​យក​កាំបិត​កាប់​សសរផ្ទះ រួច​យក​កាំបិត​ចាក់​បំពង់ក និង​ពោះ​ខ្លួនឯង​កាលពី​យប់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​រកា​ឃ្មួញ​ត្បូង ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​


​តាម​របាយការណ៍​ដែល​កំណើត​ថ្មី​ទទួលបាន​ពី​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បុរស​ស្រវឹងស្រា​ហើយ​យក​កាំបិត​កាប់​សសរផ្ទះ​ខ្លួនឯង​នោះ​មានឈ្មោះ ញ៉ គា អាយុ ៣០ ឆ្នាំ និង​ស្ត្រី​ជា​ភរិយា​មានឈ្មោះ សុខ ឃឿន អាយុ​២៩​ឆ្នាំ ដែល​អ្នក​ទាំង​២​នាក់ ស្នាក់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ មុនពេល​កើតហេតុ បុរស​ស្រវឹងស្រា​បាន​កាប់​សសរផ្ទះ​របស់​ខ្លួន​ហើយ​ពេលនោះ ប្រពន្ធ​បាន​ប្តឹង​សមត្ថកិច្ច​ចាប់​យកទៅដាក់​ក្នុង​ប៉ុស្តិ៍​មួយសន្ទុះ ហើយ​ពេល​ចេញពី​ក្នុង​ប៉ុស្តិ៍​វិញ ស្រាប់តែ​បុរស​ស្រវឹងស្រា​ខាងលើ យក​កាំបិត​ចាក់​បំពង់ក និង​ពោះ​ខ្លួនឯង​រងរបួស​ធ្ងន់​តែម្តង​។​


​ក្រោយ​កើតហេតុ​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​បាន​បញ្ជូន​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​សីហនុ ក្រុង​សួង ដើម្បី​ជួយសង្គ្រោះ​៕

10-9-2014 10-9-2014 (1)

 

Leave a Reply

(*) Required, Your email will not be published