ចំណាយពេល​អស់​រាប់​ខែ ទើប​ឆែកឆេរ​រកឃើញ​ឈើ​ប្រណីត ក្នុងផ្ទះ​គ្រូបង្រៀន​

, , Leave a comment

​ខេត្តសៀមរាប : ឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ នឹង​ធ្នង់​៨៩​ដុំ​ស្មើនឹង​២,៣៥៧​ម៉ែត្រគូប ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ចុះបង្ក្រាប និង​ធ្វើការ​រ​ឆែកឆេរ​លំនៅដ្ឋាន​គ្រូបង្រៀន​មួយកន្លែង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្ទះ​ដី​ឡូ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​


​តាម​របាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​សារព័ត៌​មានកំណើត​ថ្មី​ថា ដោយមាន​ការដឹកនាំ​បញ្ជារ​ផ្ទា​ល់ពី លោក សំរិទ្ធ សាខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​កម្លាំងចម្រុះ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​លោក ម៉ែន វុទ្ធី មន្ត្រីរដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​ចុះ​ឆែកឆេរ និង​រកឃើញ​ឈើ​ប្រណីតៗ​ជាច្រើន​ដុំ​ដែល​បាន​លួច​លាក់ទុក​ក្នុងផ្ទះ​គ្រូបង្រៀន​ដែលមាន​ទីតាំង​ខាងលើ​។ លោក​បន្ថែមទៀតថា​ម្ចាស់ផ្ទះ​ទីតាំង​លាក់ទុក​ឈើ​ខាងលើ​មានឈ្មោះ ហេង សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ស្រុកកំណើត​នៅ​ភូមិ​សួង ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម​។​


​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​រៀបរាប់ថា រូបគេ​មានមុខរ​បរជា​គ្រូបង្រៀន ហើយ​មិនបាន​រកស៊ី​ឈើ​នោះទេ​ឈើ​ទាំងនេះ គឺ​រូបគេ​បាន​សន្សំ​លុយ​ទិញ​តាំងពីរ​ឆ្នាំ​២០០៣​មក ដោយ​ទិញ​ម្ដង​៣​ទៅ​៤​ដុំ នៅ​ម្ដុំ​ផ្សារ​ដើម​ក្រឡាញ់ តាមរយៈ​អ្នក​យកមក​លក់​ឲ្យ​រូបគេ​ជួន​អ្នកលក់​ឌុប​ដោយ​ម៉ូតូ ដើម្បី​សម្រាប់ធ្វើ​ផ្ទះ​តែប៉ុណ្ណោះ​។​ ​តែ​ទោះជា​យ៉ាងណា​ឈើ​ប្រភេទ​សុ​ក្រំ និង​ធ្នង់​សរុប​ចំនួន​៨៩​ដុំ​ស្មើនឹង ២.៣៥៧​ម៉ែត្រគូប បាន​ដឹក​យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្ដុះបណ្ដាល​ខណ្ឌ​សៀមរាប​។ ហើយ​ជនសង្ស័យ​ត្រូវបាន​កម្លាំងចម្រុះ​ចាត់វិធានការ​បន្ត​៕

09-9-2014 09-9-2014 (1)

 

Leave a Reply

(*) Required, Your email will not be published