ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​

, , Leave a comment

​ខេត្ត​បន្ទាយ​មា​ជ័យ : ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ដឹកនាំ​ដោយ​លោក ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៤​នៅមុខ​វត្ត​ស្រះ​ត្រាច ស្ថិតនៅ​ភូមិ​ក្បាស​ស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​


​តាម​សម្រង់​របាយការណ៍​ដែល​សារព័ត៌​មានកំណើត​ថ្មី​ទទួលបាន​លពី​សម្ថ​កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ ផល និ​ត ហៅ​ខ្ចិ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​រកឃើញ និង​ដកហូត​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន​១​ថង​តូច ស្មើរ​នឹង​០,២២​ក្រាម ទូរស័ព្ទ​១​គ្រឿង ម៉ូតូ​១​គ្រឿង និង​កាំបិត​ស៊ាំ​រ៉ៃ​១​ដើម​។​


​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

09-8-2014

 

Leave a Reply

(*) Required, Your email will not be published