អាជ្ញាធរ​ប្រកាស​បិទផ្លូវ​គីម​អ៊ី​ល​ស៊ុ​ង​បណ្តោះអាសន្ន ដើម្បី​បើក​ការដ្ឋាន​ស្ពាន​អាកាស​ទី​៤ នៅ​ព្រឹកស្អែក​

, , Leave a comment

​រាជធានី​ភ្នំពេញ : សាលា​រាជធានី​ភ្នំពេញ​បានប្រកាស បិទ​ចរាចរ​ជា​បណ្តោះអាសន្ន​នូវ កំណាត់​ផ្លូវ​គីម​អ៊ី​ល​ស៊ុ​ង ចាប់ពី​រង្វង់​មូល​ទួលគោក រហូតដល់​ស្តុ​ប​ទួលគោក នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ២០១៤​នេះ ដើម្បី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទី​៤ និង​ផ្លូវ​ក្រោម​ដី នៅ​ស្តុ​ប​សាលា​តិច​ណូ ស្ថិតក្នុង​ខណ្ឌ​គោក​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ​។​


​ការដ្ឋាន​ស្ពាន​អាកាស​ថ្មី​នេះ នឹង​សម្ពោធ​ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា គម្រោង​សាងសង់​ស្ពាន​អាកាស​ទី​៤​នេះ មាន​ទឹកប្រាក់​១៤​លាន​ដុល្លារ សាងសង់​ដោយ​ក្រុមហ៊ុន OCIC របស់លោក​ឧកញ៉ា ពុង ខៀវ​សែ​៕

08-9-2014

 

Leave a Reply

(*) Required, Your email will not be published