អាជ្ញាធរ​ស្រុក​អូ​រយ៉ា​ដាវ បង្ក្រាប​បទល្មើស​ព្រៃឈើ បានត្រឹមតែ​របាយការណ៍ ដោយ​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​នៅ​ពេញបន្ទុក​

, , Leave a comment

​ខេត្តរតនគិរី : មាន​សេចក្តីរាយការណ៍​មក​ថា មាន​រថយន្ត និង​ត្រាក់ទ័រ​ប្រមាណ​១០​គ្រឿង ត្រូវបាន​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ប្រទេស​វៀតណាម​បាន​ជ្រក​សម្ងំ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិន​រំខាន​អាជ្ញាធរ​ក្នុងស្រុក​អូរ​យ៉ា​ដាវ​។ ពួក​ឈ្មួញ​បាន​ប្រមូល​ផ្តុំគ្នា ត្រង់​ទីតាំង​មាត់​ផ្លូវ​ក្នុងព្រៃ​សហគម​ភូមិ​សំ ជាប់​ទន្លេស្រែពក ក្នុ​ទឹកដី​ភូមិ តេន​ឃុំ​តេន និង​កន្លែង​លក់​ចំណុច​ផ្លូវ​ច្រករបៀង​ភូមិ​ឡំ​(​ក្រោយ​បុ​ស្តិ៍​រដ្ឋបាល​ភូមិ​ឡំ​) ក្នុង​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ​។​


​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឃើញ​សកម្មភាព​ទាំងអស់នេះ​រាល់ថ្ងៃ​បានលើកឡើង​ថា ក្រុម​ឈ្មួញ​ទាំង​មួយក្រុម​នេះ​បាន​បោះជំរំ​អចិ​ន្ត្រៃ​អស់​រយៈពេល​ជិត​៣​ខែ មកហើយ​។ នៅ​រដូវវស្សា​ប៉ុន្មាន​ខែ កន្លងមកនេះ​ដែល​ក្រុម​ឈ្មួញ​ជាច្រើន បានធ្វើ​សកម្មភាព ដោយ​យក​ទូក ឈើ ឬ​ទូក​អេ​វ ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​គ្រញូង​ចេញពី​ដំបន់​ព្រៃ​ដែន​ការពារ​ជីវចម្រុះ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​មកពី​ដែន​ព្រៃ​អភិរក្ស និង​ការពារ ដោយ​បរិស្ថាន​ក្នុងស្រុក​លំផាត់ ខេត្តរតនគិរី បន្ត​មក​តាម​ផ្លូវទឹក​ទន្លេស្រែពក ទៅ​ចំណុច អូរ​តាង​ចេញមក​អូរ​លាវ រហូតមកដល់​ចំណុច​ទឹកធ្លាក់​៧​ជន់​ក្នុង​ដំបន់​ព្រៃ​ទេសចរណ៍ ក្បែ​ព្រៃ​សហគមន៍ ភូមិ​សំ​។​


​ជុំវិញ​បញ្ហា​ខាងលើនេះ​ទាក់ទិន​រឿង​ខាងលើនេះ មន្ត្រី​នគ​បាល​បុ​ស្តិ៍ រដ្ឋបាល​ឃុំ​យ៉ា​ទុង និង​មន្ត្រី​នគ​បាល​បុ​ស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ ដែល​ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ស្ទើរ​រូង​ផ្លូវ​ទៅហើយនោះ មិនអាច​ការអធិប្បាយ​បានទេ ព្រោះ​គ្មាន​លេខ​ទំនាក់ទំនង​។ លោក ម៉ា វិចិត្រ អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូ​រយ៉ា​ដាវ ក៏​ពុំមាន​ការបកស្រាយ​បញ្ហា​ទាំងអស់នេះ​បានដែរ​៕


v1(1) v3 v2

 

Leave a Reply

(*) Required, Your email will not be published