រថយន្ត​យី​ឌុប របស់ សាន ច​យ ដឹកឈើ​ប្រណីត ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​ស្នួល​ទៅមុខ​លែងរួច​ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​

, , Leave a comment

ខេត្តក្រចេះ ៖ ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាម​រថយន្ត​តូច​និង រថយន្ត​ធំ មកពី​ខេត្តស្ទឹងត្រែង រតនគិរី ឆ្លងកាត់​ទឹកដី​ខេត្តក្រចេះ និង​បន្ត​ឡើងមក​ខេត្តកំពង់ចាមដើម្បី​នាំចេញ ទៅ​ប្រទេស​វៀតណាម កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​មិនមាន​សមត្ថកិច្ច​ណា​បង្ក្រាប​សោះឡើយ​។​ជាក់ស្តែង​ដូចជា​កាលពី​វេលា​ម៉ោង ៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៧៩ ស្ថិត​ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង បង្កឡើង​ដោយ​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ដឹកជញ្ជូន​ឈើ​ប្រណីត​ពេញប្រៀប​ប្រភេទ ធ្នង់​សង្ស័យ​បង្កប់​ឈើ​ក្រញូង​ពីក្រោម បាន​បើក​ទៅបុក​ជាមួយ​រថយន្ត​កាមរី​គូថ​ស្វិត​មួយគ្រឿង បណ្តាល​ឲ្យ​ម្ចាស់​រថយន្ត​កាមរី​រងរ​បួស​ជា​ទម្ងន់​។
 

​យ៉ាងណាក៏ដោយ រថយន្ត​យី​ឌុប​ដឹកឈើ​ខុសច្បាប់​ក្រោយពេល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នោះ​ក៏​ទៅមុខ​លែងរួច សំចត​មួយកន្លែង​ទាំង​មាន​ផ្ទុក​ឈើ​ពេញប្រៀប​។ រថយន្ត​ដឹកឈើ​ប្រណីត​នោះ​មានឈ្មោះ សាន ច​យ ហៅ​តា​ប្លក់​ច​យ​ជា​អ្នករត់​ដុះ​ស្លែ​បង់លុយ​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ហើយ​ឈ្មោះ សាន ច​យ​ហៅ​តា​ប្លក់​ច​យ នេះ​គឺជា​មេការ​របស់​ឧកញ៉ា​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ខាង​ជំនួញ​ឈើប្រណិត ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ដែល​ប្រចាំការ​តាម​ដងផ្លូវ​ភាគច្រើន ជា​បក្ខពួក​របស់​ឈ្មោះ សាន ច​យ ដែល​គាត់​ធ្លាប់​ចេញចូល​បង់លុយ​សឹង​រាប់​ភ្លេច​ទៅហើយ​។  មានការ​បញ្ជាក់​ផងដែរ​ថា បើទោះបីជា​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​របស់​ឈ្មោះ សាន ច​យ បាន​ខូច​ទៅមុខ​លែងរួច​ក៏​គេ​មិន​បានឃើញ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច ពាក់ព័ន្ធ​ចុះទៅ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របតាម សេចក្តីណែនាំ​របស់​ថ្នាក់លើ​នោះទេ​។
 

មន្ត្រី​ជំនាញ​មិន​ហ៊ាន​ហើបមាត់​ពី​បញ្ហា​នេះ​ទេ ដោយ​គ្រាន់តែ​បង្ហើប​ប្រាប់​អ្នកកាសែត​ថា រថយន្ត​ដឹកឈើ​ខុសច្បាប់​ខ្នាត​យក្ស​មួយ​នេះ គឺជា​របស់​ឧកញ៉ា​ឈើ​គ្រញូង​ដ៏​ល្បី​ប្រចាំ​ភូមិភាគ​ឦសាន គឺ​គេ​តែងតែ​ដឹកឈើ​ខុសច្បាប់​តាម​រថយន្ត​យី​ឌុប​ខ្នាត​យក្ស ចេញពី​ខេត្តរតនគិរី នាំទៅ​ស្រុក​យួន​តាម​ព្រំដែន​ខេត្តកំពង់ចាម យ៉ាង​អនាធិបតេយ្យ​បំផុត​ក្នុង​មួយខែៗ​រាប់សិប​ជើង​។ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រថយន្ត​កាមរី​គូថ​ស្វិត​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ស្នួល​ហើយ​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ដឹកឈើ​ខុសច្បាប់​មិនត្រូវ​បាន ចាប់បញ្ជូន​មក​ទេ ដែល​គេ​សង្ស័យថា​ឈ្មោះ សាន ច​យ ហៅ​តា​ប្លក់​ច​យ បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ថ្នូរ​មិន​ឲ្យ​ប៉ះពាល់ រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ខ្លួន​។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​បានលើកឡើង​ថា ជា​ញឹកញាប់​គេ​សង្កេតឃើញ​រថយន្ត​ដឹកជញ្ជូន​ឈើ​ទាំង​តូច​ទាំង​ធំ ឆ្លងកាត់​ស្រុក​ស្នួល​ដោយ​គ្មាន​ការរំខាន ព្រោះ​អ្នករត់​ការ​បាន​យកលុយ​ទៅ​បង់​ជូន​មន្ត្រី និង​សមត្ថកិច្ច​ដែល​ប្រចាំការ​តាម​ដងផ្លូវ​មិនដែល​ធ្វើ​ឲ្យ​ទើសចិត្ត​ម្តងណា ឡើយ​។ ហើយ មន្ត្រី​ជំនាញ​ទាំងនោះ​ក៍បាន​រៀបរាប់ថា​ឈ្មោះ​​អ្នក​ធ្លាប់​កាង ខាង​ជំនួញ​ឈើប្រណិត​ល្បីៗ​ជាពិសេស​ឈើ​ក្រញូង​ដែល​រាជរដ្ធាភិបាល​ហាមឃាត់​នោះ​មាន​ទាហាន​ឈ្មោះ​ធី​បាញ់​ដែលមាន​បង​ឈ្មោះ​ធា​បា​ក់នៅ​ស្រុក​ស្នួល​និង​ឈ្មោះ​អូ​ខុង​ដែល​មិនមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​សោះឡើយ​ក្រៅ​បង្ខំចិត្ត​ហុចដៃ​ទទួល​លុយ​ពី​ក្រុម​ទាំងនោះ​។​

អាច​បញ្ជាក់បាន​ថា រាល់ពេល​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គេ​ផ្តល់ដំណឹង​ជាមុន​ហើយ​នៅពេល​រថយន្ត ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំងនោះ​ទើប​គេ​យកប្រាក់​ទៅ បង់​តាម​ក្រោយ​យ៉ាង​រលូន​ល្អ ទើប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​មិន​ដែលមាន​ឧបសគ្គ​ម្តងណា​ឡើយ​។ ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាម​រថយន្ត​តូច​និង រថយន្ត​ធំ​របស់​ក្រុម​ឈ្មួញ​តាមផ្លូវ​ជាតិ​លេខ​៧ ក្នុង​មួយថ្ងៃៗ​រាប់សិប​គ្រឿង​សុទ្ធតែ​ផ្ទុក​លើស​ទម្ងន់​សឹង​ខូង​ផ្លូវ ទៅហើយ ប៉ុន្តែ​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ យកចិត្តទុកដាក់​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងនោះ​ឲ្យ​មាន ប្រសិទ្ធភាព​ម្តងណា​ឡើយ ព្រោះ​រាល់​ការដឹកជញ្ជូន​ឈើ​សុទ្ធ​តែមាន​ផលប្រយោជន៍​បែងចែក​ឲ្យ​ទៅ​មន្ត្រី ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប៉​ន្តែ​ផ្ទុយទៅវិញ​ប្រជា​ពលរ​ដ្ធ​ដឹក​ជានា​ឈើ​រដឹក​ធ្យូង​ដឹក​ជ្រលុង​ម្រេច​បន្តិចបន្តួច​យកមកប្រើ​ប្រាស់​ជាល​ក្ខ​ណះ​គ្រួសារ​មន្ត្រី ជំនាញ​និង​សមត្ថកិច្ច​ដែល​ប្រចាំការ​តាម​ដងផ្លូវ​កាក់​យកលុយ​គ្មាន​ត្រា​ប្រណី​ឡើយ​៕

CIMG3626 CIMG3625

 

 

Leave a Reply

(*) Required, Your email will not be published