ដំណើរ​ស្ត្រី​អាចជា​ខ្នាត​រង្វាស់​នៃ​ចំណង់​របស់​នាង​

, , Leave a comment

​អ្នកវិទ្យាសាស្ដ្រ​នៅ​សាកលវិទ្យាល័យ Catholique de Louvain ប្រទេស​បែ​ល​ហ្សិ​ក បានធ្វើការ​ស្រាវជ្រាវ​ទៅលើ​ដំណើរ​របស់​មនុស្ស​ស្រី និង​ស្ដ្រី​ដែល​សម្រេចបាន​ដល់​ចំណុចកំពូល​(​ការរួម​ភេទ​)​បាន​ទៀងទាត់​។ គោលបំណង​នៃ​ការសិកស្សា​នេះ ដើម្បី​ជួយ​ឱ្យ​កាន់​តែមាន ភាពងាយស្រួល​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​ទៅលើ​ស្ដ្រី​ដែល​ធ្លាប់មាន​បទពិសោធន៍​ឈានដល់​ចំណុចកំពូល​។​

 

​ក្រុម​នៃ​ស្ដ្រី​មួយក្រុម​ដែល​បាន​ស្ម័គ្រចិត្ដ គឺមាន​ភាពទៀងទាត់​ដល់​ចំណុចកំពូល​ខណៈដែល​អ្ន​ក​វិទ្យាសាស្ដ្រ​ធ្វើការ​សង្កេតមើល​កំភួន​ជើង​ស្ដ្រី ទាំងនោះ​ពេល​កំពុង​ដើរ​។ បន្ទាប់មក​ពួកគេ​ម្នាក់ៗ ត្រូវបាន​វាយតម្លៃ​ដោយ​អ្នកជំនាញ​ផ្នែក​ផ្លូវភេទ​។ ក្រុម​អ្នកជំនាញ​បាន​និយាយថា ស្ដ្រី​ដែលមាន​ដំណើរ​យ៉ាង​ស្វាហាប់​ជា​ញឹកញាប់​តែងតែមាន​អារម្មណ៍​ដល់​ចំណុចកំពូល​ក្នុង​(​ការរួម​ភេទ​)​ជាង​មនុស្ស​ស្រី​ដំណើរ​មួយៗ ខ្សោយៗ​។​

 

​ដូច្នេះហើយ​អ្នកវិទ្យាសាស្ដ្រ​បាន​កំណត់ថា ស្ដ្រី​ដែល​អាច​ឈានដល់​ចំណុចកំពូល​ទៀត​ទាត់​ក្នុងអំឡុងពេល​រួមភេទ ជា​ញឹកញាប់​មាន​លក្ខណៈពិសេស​ក្នុង​ការដើរ​យ៉ាង​ស្វាហាប់​។ អ្នកវិទ្យាសាស្ដ្រ​ក៏បាន​រកឃើញ​ដែលថា ស្ដ្រី​ដែលមាន​ភាពរឹងមាំ​មិន​ត្រឹមតែ​អាច​ឈានដល់​ចំណុចកំពូល​ប៉ុណ្ណោះ​ទេ ចំណែកឯ​សុខភាព​ផ្លូវ​ចិ​ត្ដ​ក៏​ល្អប្រសើរ​ជាង​ស្ដ្រី​ដែល​ពុំ​សូវ​មាន​ភាពរឹងមាំ​ដែរ​៕

08-8-2014

 

Leave a Reply

(*) Required, Your email will not be published