ក្មេងប្រុស​ម្នាក់​លង់ទឹក​ស្លាប់ នៅក្នុង​ភូមិ​និមិត្ត​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ឪពុកម្តាយ​នាំទៅ​លេង​ទឹក កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ទឹក​ហូរ​ត្រង់​ផ្លូវ​៥០ ស្ថិត​ក្នុងភូមិ​និមិត្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​បើតាម​ការអះអាង​ពី​ឪពុក​ក្មេងរងគ្រោះ​ឈ្មោះ សួន សាវុន បានឱ្យដឹងថា កូនប្រុស​ដែល​លង់ទឹក​ស្លាប់​ឈ្មោះ​សឿន លី​ម៉េង អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។ មុនពេល​កើតហេតុ​រូបគាត់​បាន​នាំ​ប្រពន្ធ និង​កូន​ទៅលេង​ទឹក និង​បង់​ត្រី​កម្សាន្ត ប៉ុន្តែ​លេង​មិនទាន់បាន​ប៉ុន្មាន​ផង​ក៏​បាត់​កូនប្រុស ពេលនោះ​គាត់​បាន​ប្រាប់​ប្រពន្ធ​ឱ្យ​ដើររក​ស្រាប់​តែមាន​គេ​ផ្អើល​ថា មាន​ក្មេងប្រុស​លង់ទឹក​ស្លាប់ រូបគាត់​ក៏បានរ​ត់ទៅ​មើល​ប្រទះឃើញ​កូន​ខ្លួនឯង​ដេកស្លាប់​បាត់ទៅហើយ​។​

 

​ពាក់​ព​ន្ធ័​ការស្លាប់​របស់​កុមារា​ខាងលើ​ស្ត្រី​មាន​វ័យ​ចំណាស់​ម្នាក់​បានលើកឡើង​ថា នៅ​ទីតាំង​កន្លែង​លេង​ទឹក​ចំណុច​ផ្លូវ​រទេះភ្លើង​ក្បែរផ្លូវ​លេខ​៥០​នោះ​គឺមាន​ជើងកប​ផង​ក៏​ថា​បាន ព្រោះ​កន្លងមកនេះ​មាន​មនុស្ស​ស្លាប់​ជា​ហូរហែរ​មិនដែល​លោះ​ឆ្នាំ​ណា​ឡើយ​ហើយ​ភាគច្រើន​ជា​មនុស្ស​ប្រុស​ស្ត្រី​រូបនោះ​បាន​បន្តទៀតថា ឆ្នាំ​កន្លងទៅនេះ​ក៏មាន​មនុស្ស​ប្រុស​ម្នាក់​ដែលជា​បុគ្គលិក​របស់​ក្រុមហ៊ុន​កាស៊ីណូ​ក៏បាន​ស្លាប់​ដោយសារ​មកលេង​ទឹក​នៅ​ទីតាំង​ខាងលើ​ដែរ គាត់​ថា​ទឹក​នៅ​ទីតាំង​នោះ​មិនសូវ​ជា​ជ្រៅ​ប៉ុន្មាន​ទេ​តែ​ហេតុ​អី​ក៏​អាច​សម្លាប់​មនុស្ស​បាន​រឿងនេះ​គឺ​ពិត​ជាមាន​ជើងកប​ជាក់​ជាមិនខាន​។​

 

​បើទោះជា​បែបនេះ​ក្តី​ចំណែក​អ្នក​ដែល​មិន​ជឿ​លើ​ជំនឿ​អ​រូបិយ​បាន​លើកឡើងថា​៖​កត្តា​ដែល​ទឹក​នៅ​ចំណុច​ផ្លូវ​លេខ​៥០​អាច​ស្លាប់​មនុស្ស​បាន​នោះ​គឺ​ដោយសារតែ​មនុស្ស​មិនចេះ​ហែល​ទឹក​បើ​ចេះ​ហែល​ទឹក​មិនអាច​ស្លាប់​បានទេ ពួកគេ​លើកឡើង​ទៀតថា​៖​ជាក់ស្តែង​កុមារា​ដែល​បាន​ស្លាប់​ថ្មីៗ​នេះ គឺ​ទើប​តែមាន​អាយុ​០៦​ឆ្នាំ​ហើយ​គេ​មិនចេះ​ហែល​ទឹក​ទៀតផង ទើប​អាច​លង់ទឹក​ស្លាប់​បាន ហើយ​បញ្ហា​ស្ថិត​ត្រង់​ថា​៖​ម្តាយ​របស់​ក្មេង​គេ​សប្បាយ​ភ្លេចខ្លួន​មិនបាន​មើលថែ​កូន​ឲ្យ​បានល្អ ទើប​ក្លាយទៅជា​មាន​បញ្ហា​បែបនេះ​។​

 

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ពិនិត្យ​សព​ឃើញថា ក្មេងប្រុស​នេះ​ពិតជា​លង់ទឹក​ស្លាប់​មែន គឺ​មិនមាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ទេ​៕

04-9-2014 (1) 04-9-2014

 

Leave a Reply

(*) Required, Your email will not be published