ជំនាញ​គ្រឹះ​៤​ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង ពិតជា​មិនអាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ជោគជ័យ​

, , Leave a comment

​គ្មាន​មនុស្ស​ណា​ចង់​បរាជ័យ​នោះឡើយ ផ្ទុយទៅវិញ គឺ​ភាពជោគជ័យ​គឺជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​ទូទៅ​មិន​ថា អ្នកសិក្សា​អ្នកធ្វើការ ឬ​អ្នកជំនួញ​ឡើយ​។ ភាពជោគជ័យ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ឡើយ ពោលគឺ​អ្វី​សុទ្ធតែ​មានការ​រៀបចំឡើង​ដោយ​យកចិត្តទុកដាក់​លើ​អ្វីដែល​មនុស្ស​ចង់​សម្រេចបាន​។ ជា​មូលដ្ឋានគ្រឹះ ដើម្បី​អាចធ្វើ​ឲ្យ​អ្នក​អាច​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការធ្វើការងារ​អ្វីៗ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ឈរលើ​ទីតាំង​ជោគជ័យ​បាន​នោះ​អ្នក​ត្រូវមាន​ជំនាញ​ពិសេស​មួយចំនួន​ដូចខាងក្រោម​៖

businessman spinning a globe

១) ស្គាល់​ខ្លួនឯង​ច្បាស់ (Self-Awareness )
​មុនពេល​ផ្តើម​គិត​ធ្វើ​រឿង​អ្វីៗ ចំណុច​សំខាន់បំផុត​ដែល​អ្នក​មិនត្រូវ​មើលរំលង​នោះ គឺ​ការស្វែងយល់​ពី​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ថា អ្នកជា​មនុស្ស​ប្រភេទ​ណា​ចូលចិត្ត​អ្វី មាន​ចំណុចខ្លាំង និង​ចំណុចខ្សោយ​អ្វីខ្លះ​។ មនុស្ស​ភាគច្រើន​មិនបាន​ស្គាល់​ច្បាស់​អំពី​ខ្លួនឯង​នោះទេ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​ធ្វើ​អ្វី​ប្រកបដោយ​ភាពជោគជ័យ​បាន​។ ស្គាល់​ខ្លួនឯង​មានន័យថា អ្នក​ស្គាល់​ច្បាស់ អំពី​ផ្លូវត្រូវ​ដើរ​ដែល​ស្រប​នឹង​សមត្ថភាព និង​អត្តចរិត​របស់​ខ្លួនឯង ដើម្បី​ឆ្ពោះទៅកាន់​ភាពជោគជ័យ​។​

 

២) ភាពជឿជាក់​លើ​ខ្លួនឯង (Self-Confidence )
​បើ​សូម្បីតែ​ខ្លួនឯង​អ្នក​មិន​ជឿជាក់​ផង តើ​ឲ្យ​នរណា​ទុកចិត្ត​អ្នក​? ភាពជឿជាក់ គឺជា​ចំណុច​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​អ្នក​អាចធ្វើ​អ្វីៗ បាន​យ៉ាង​ល្អ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ដើម្បី​ក្លាយជា មនុស្ស​ដែលមាន​ភាពជឿជាក់​លើ​ខ្លួនឯង​អ្នក​ត្រូវ​ស្គាល់​ច្បាស់​នូវ​អ្វីដែល​អ្នក​កំពុង​ធ្វើ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​ការអង្កេត​ជាដើម​។​

 

៣) ការវាយតម្លៃ​លើ​ខ្លួនឯង ( Self-Assessment)
​ជា​រៀងរាល់ថ្ងៃ​អ្នក​បានធ្វើ​រឿង​ជាច្រើន​ក្នុង​បំណង​ដើម្បី​សម្រេច​គោលដៅ​។ ក្នុងស្ថានភាព​នេះ ចំណុច​ចាំបាច់​មួយ​ដែល​មិនគួរ​មើលរំលង​នោះ គឺ​ការវាយតម្លៃ​លើ​សមត្ថភាព​ខ្លួនឯង ដើម្បី​ត្រួត​ពិនិត្យឡើងវិញ ថា​អ្វីដែល​អ្នក​បានធ្វើ​កន្លង​មក គឺមាន​ចំណុចខ្សោយ និង​ចំណុចខ្លាំង​អ្វីខ្លះ​។ ការធ្វើ​បែបនេះ​អាចជួយ​ឲ្យ​អ្នក​អាច​កែប្រែ ឬ​រៀបចំ​ផែនការ​ឡើងវិញ ដើម្បី​ត្រួស​ត្រាយផ្លូវ​ទៅកាន់​កន្លែង​ដែល​អ្នក​ចង់ទៅ​ដល់​។​

 

៤) ភាពម្ចាស់ការ​លើ​ខ្លួនឯង ( Self-Discipline)
​ផ្លូវ​ទៅកាន់​ភាពជោគជ័យ មិន​ស្រួល​ដើរ​នោះទេ អញ្ចឹង​ហើយ​បានជា មនុស្ស​ភាគតិច​ប៉ុណ្ណោះ​ដែល​សម្រេច​គោលដៅ​។ ក្នុង​ដំណើរ​ដ៏​ស្មុគស្មាញ​នេះ អ្នក​ត្រូវតែមាន ភាពម្ចាស់ការ​លើ​ខ្លួន​។ មានន័យថា អ្នក​ត្រូវតែ​ច្បាស់លាស់​លើ​អ្វីដែល​កំពុង​ធ្វើ បើទោះបី​ជាមាន បញ្ហា​ជាច្រើន​កើតឡើង​ក្តី​។ ក្នុងន័យនេះ អ្នក​ត្រូវមាន​វិន័យ​ចំពោះ​ខ្លួនឯង លើ​អ្វីដែល​ត្រូវធ្វើ និង មិនត្រូវ​ធ្វើ​។ មិនត្រូវ​ធ្វើជា​មនុស្ស ដែល រេ​ចុះ​រេ​ឡើង ទៅតាម​ពាក្យសំដី​អ្នកដទៃ​នោះឡើយ​៕ thebnews

 

Leave a Reply

(*) Required, Your email will not be published