ចាប់បញ្ជូន​ខ្លួន​ជនសង្ស័យ​ញី​ឈ្មោល​ដែល​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ

, , Leave a comment

​ខេត្តបាត់ដំបង : ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ចាប់​ឃាត់ខ្លួន​ពី​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

 

​តាម​សម្រង់​សម្តី​ដែល​សារព័ត៌​មានកំណើត​ថ្មី ទទួលបាន​ពី​លោក ហេង សេងហុង នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តបាត់ដំបង​បាន​បង្ហាញថា ជនសង្ស័យ​ទី​១-​ឈ្មោះ លី ប៉ា​ត្តា​រី ហៅ​ទ្រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង និង​ទី​២-​ឈ្មោះ គួ​ន ធូ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​២ ថង់​តូច​មាន​ទម្ងន់​០.៣៩​ក្រាម ម៉ូតូ​១​គ្រឿង ទូរស័ព្ទដៃ​២​គ្រឿង ប្រាក់​ខ្មែរ​៤០​ម៉ឺន​រៀល ប្រាក់​ថៃ​៤០០​បាត ប្រាក់​ដុល្លារ​ចំនួន​៣១០​ដុល្លារ និង​សម្ភា​រៈវេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

 

​ជនសង្ស័យ​ទាំង​២ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

03-9-2014

 

Leave a Reply

(*) Required, Your email will not be published