អង្គុយចាំ​ទិញ​បន្លែ ត្រូវ​ក្រុមចោរ​វាយ​មួយ​ស្នាប់​កាំភ្លើង​ប្លន់​ម៉ូតូ​

, , Leave a comment

​ខេត្តកណ្តាល : បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​វាយ​ភ្លើង​ប្លន់​យក​ម៉ូតូ ខណៈដែល​អង្គុយ​លើ​ម៉ូតូ​ចាំ​ទិញ​បន្លែ​នៅ​ផ្សារ​តាខ្មៅ​ថ្មី កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ព្រហាម​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ម៉េង ជា​ឡេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1BI-3889 ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

 

​ប្រភព​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​របស់ខ្លួន​តែម្នាក់ឯង ដែលមាន​សោ​ស្រាប់​នៅជាប់​ម៉ូតូ​ចាំ​ទិញ​បន្លែ​ទៅ​លក់​បន្ត ពេលនោះ​មាន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់​កម្ពស់​ប្រហែល​១,៦០​ម៉ែត្រ សម្បុរ​ខ្មៅ ពាក់​អាវដៃវែង ពណ៌​ក្រ​ម៉ៅ បាន​ដើរមក​សួរ​ជនរងគ្រោះ​ថា អ្នករត់ម៉ូតូឌុប​ឬ​? ជនរងគ្រោះ​ឆ្លើយថា មិនមែន​ទេ ខ្ញុំ​ចាំ​យក​បន្លែ​។​

 

​ភ្លាម​នោះដែរ ជនសង្ស័យ​ម្នាក់ទៀត​មាន​មាឌធំ​ខ្ពស់ កម្ពស់​ប្រហែល​១,៧០​ម៉ែត្រ សម្បុរ​ខ្មៅ​ស្រអែម ពាក់អាវ​យឺត​ដៃ​វែង​បង្កង់ ខោជើងវែង បាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់​ឱ្យ​ចុះ​ពីលើ​ម៉ូតូ តែ​ជនរងគ្រោះ​មិន​ព្រម​ចុះ ជនសង្ស័យ​បាន​វាយ​ចំក្បាល​ផ្នែក​ខាងឆ្វេង បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​៕​

03-9-2014

 

Leave a Reply

(*) Required, Your email will not be published