ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ចំនួន​៤​នាក់ បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​

, , Leave a comment

ខេត្ត​ព្រះសីហនុ : ជនសង្ស័យ​៤​នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៤ នៅក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។​

 

​តាម​របាយការណ៍​ដែល​សារព័ត៌​មានកំណើត​ថ្មី​ទទួល​ពី​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ អេ​ល រ៉ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​ជា​ទាហាន ស្រុកកំណើត​ភូមិ​ដូន​ឡយ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ទី​២-​ឈ្មោះ​ម៉ាន រែ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​បឹង​តា​ស្រី ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ទី​៣-​ឈ្មោះ លី វី​ដាំ ភេទ​ប្រុស អាយុ​២២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​នេសាទ ស្រុកកំណើត​ភូមិ​បឹង​តា​ស្រី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ និង​ទី​៤-​ឈ្មោះ​ស្រី ស្រស់ ភេទ​ស្រី អាយុ ២២​ឆ្នាំ សញ្ជាតិ​ខ្មែរ ស្រុកកំណើត ឃុំ​ព្រៃ​ខ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក (ICE) ចំនួន​៤​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ស្មើនឹង ៥.៥​ក្រាម​, ទូរស័ព្ទ​ចំនួន​៤​គ្រឿង បំពង់​ជក់​គ្រឿងញៀន​ចំនួន​១ ម៉ូតូ​ចំនួន​០១​គ្រឿង ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។

 

​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​ក្រុម​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំងនោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 03-9-2014 (1) 03-9-2014 (2)

03-9-2014

 

Leave a Reply

(*) Required, Your email will not be published