ស្រវឹងស្រា ដើរ​ស្រែក​ឡូឡា ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ស្ទើរ​ស្លាប់ ស្ទើរ​រស់ ព្រោះ​ស្មានជា​ចោរ​

, , Leave a comment

​ខេត្តកណ្តាល : បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ដើរ​គោះទ្វារ​បន្ទប់​ផ្ទះជួល​គេ​ទាំងយប់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខឹងសម្បារ​ក៏​ព្រួត​គ្នា​វាយ​ទៅលើ​បុរស​នោះ បណ្តាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ដោយសារ​ប្រជាពលរដ្ឋ​ទាំងនោះ​យល់ច្រឡំ​ស្មានថា​ជា​ចោរ​។​

 

​ជនរងគ្រោះ​ឈ្មោះ ម៉ាន់ ពៅ អាយុ​២៤​ឆ្នាំ ជា​កម្មករ​ក្នុង​សិប្បកម្ម​ទឹកបរិសុទ្ធ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ​ពក ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង (​រងរបួស​ជាំ​ថ្ងាស​, ច្រមុះ មាត់ និង​លើ​ដងខ្លួន​ច្រើន​កន្លែង​) ។​

 

​ប្រភព​នៅ​កន្លែងកើតហេតុ​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើនេះ បាន​ផឹកស្រា​ជាមួយ​មិត្ត​រួម​ការងារ​នៅក្នុង​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ រហូត​ស្រវឹង​ជោកជាំ ហើយ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​២១B ពី​កើតមក​ខាង​ផ្លូវ​លិច​។ ពេលទៅដល់​មុខ​បន្ទប់​ផ្ទះជួល​របស់​អ្នកជិតខាង​ជនរងគ្រោះ​បាន​ដើរ​គោះទ្វារ​បន្ទប់​គេ និង​បាន​ស្រែកហៅ​ឱ្យ​ម្ចាស់​បើកទ្វារ​។ ខណៈនោះ​ម្ចាស់​បន្ទប់​ជួល​នីមួយៗ​ពុំបាន​បើកទ្វារ​ទេ ធ្វើឱ្យ​ជនរងគ្រោះ​ដើរ​ទៅរក​បន្ទប់​មួយទៀត​គោះទ្វារ និង​ស្រែកហៅ​បន្ត ធ្វើឱ្យ​ក្មេងស្រី​ដែល​ស្នាក់​នៅក្នុង​បន្ទប់​ជួល​មានការ​ភ័យខ្លាច ក៏​ទូរស័ព្ទ​ហៅ​ឪពុក​របស់គេ​មកជួយ​។​

 

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ជ័យជំនះ​ក្រុង​តាខ្មៅ​។ ភ្លាមៗ​នោះ​ឪពុក​ក្មេងស្រី​ដែល​ស្នាក់​នៅក្នុង​បន្ទប់ ក៏បាន​ចូលទៅ​សួរនាំ​ជនរងគ្រោះ និង​បាន​ឲ្យ​ជនរងគ្រោះ​និយាយ​សុំទោស តែ​ជនរងគ្រោះ​មិនបាន​ស្តាប់​ទេ ហើយក៏​បាន​រត់​កាត់មុខ​បន្ទប់​ផ្ទះជួល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជិត នោះ​ស្មានថា ជា​ចោរ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ទើប​នាំគ្នា​ចាប់​ព្រួត​វាយ​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្ត ង​៕

 02-9-2014 (1) 02-9-2014 (2)

02-9-2014

 

Leave a Reply

(*) Required, Your email will not be published