ប្រទះឃើញ​ថៅកែ​ជាតិ​កូរ៉េ​ម្នាក់​ចង​.​ក ធ្វើអត្តឃាត​ក្នុង​ហាង​

, , Leave a comment

​ខេត្តសៀមរាប : បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវបាន​បុគ្គលិក​បម្រើការ​ក្នុង​ហាង​ប្រទះឃើញ​ចង​.​ក​សម្លាប់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៤ ក្នុង​ហាង​អាហារ​មួយកន្លែង​យីហោ ប៊ូ​ចា ខាល់​ប៊ី ស្ថិតនៅ​ផ្ទះល្វែង​លេខ​D39 ចំណុច​អតីត​អគ្គិសនី​ចាស់ ក្នុង​បុរី​អាត់​ខែ​ត ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

 

​តាម​ដែល​សារព័ត៌​មានកំណើត​ថ្មី​ស្រង់​សម្តី​ពី​លោក​អនុសេនីយ៍ត្រី ស៊ូ វ៉ាន់​ដេ​ត នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ស្វាយដង្គំ បាន​ឲ្យ​ដឹងថា ជនជាតិ​កូរ៉េ​ដែល​ចង​.​ក​ធ្វើអត្តឃាត​នេះ​មានឈ្មោះ Lee HEUNG.Sik ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​មុខជា​ថៅកែ​ភោជនីយដ្ឋាន​យីហោ ប៊ូ​ចា​ខាល់​ប៊ី ដែលមាន​ទីតាំង​ក្នុង​កន្លែងកើតហេតុ​ខាងលើ​។ សាកសព​ជនរងគ្រោះ​អាច​ចង​.​ក​សម្លាប់ខ្លួន​នៅ​ចន្លោះ​ម៉ោង​១​ទៅ​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣១ ខែសីហា លុះ​ព្រឹក​ឡើង​ទើប​បុគ្គលិក​ប្រទះឃើញ​។​

 

​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​បាន​ចង​.​ក សម្លាប់​ខ្លួនឯង​ទៅនឹង​ចម្រឹង​ដែក​និង​ខ្សែ​នីឡុង​ក្នុង​ហាង​របស់ខ្លួន​ពិតប្រាកដ​មែន ដោយ​មិនមាន​ស្លាកស្នាម​អ្វី​ផ្សេង​។ បន្ទាប់ពី​ត្រួតពិនិត្យ និង​សន្និដ្ឋាន​រួចមក​ប្រគល់​ទៅ​ឲ្យ​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​របស់​ជនជាតិ​កូរ៉េ​៕

02-9-2014 (1) 02-9-2014 (3) 02-9-2014

 

Leave a Reply

(*) Required, Your email will not be published