ប្តី​លែងលះ​បាន​៣​ថ្ងៃ មិន​ស្រណោះ​អាល័យ ចង​.​ក​សម្លាប់ខ្លួន ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​

, , Leave a comment

​ខេត្តរតនគិរី : សព​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្រោម​ផ្ទះ ទាំង​មាន​ចំណង​ជាប់​នឹង​ក កាលពី​ម៉ោង​៤​និង​៣០​នាទី​ព្រហាមស្រាងៗ ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៤ ក្រោមផ្ទះ​របស់ខ្លួន ស្ថិតក្នុង​ភូមិ​ប៉ាណ​ល  ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

 

​ប្រភព​ដែល​សារព័ត៌​មានកំណើត​ថ្មី​ទទួលបាន​ពី​លោក យឹម សារ៉េត នាយក​រិ​យា​ល័យ​បច្ចេកទេស និង​វិជ្ជា​សាស្ត្រ នៃ​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ គិះ ហិញ អាយុ​២១​ឆ្នាំ ជនជាតិ​ទំពួន ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

 

​តាម​ការរៀបរាប់​ពី​ឪពុក​របស់​សព​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ធ្លាប់មាន​ជំងឺ​ឆ្គួ​ត​ជ្រូក និង​មាន​បែកពពុះមាត់ ប្រកាច់​ជា​រើ​យៗ​។ នៅមុន​កើតហេតុ​៣​ថ្ងៃ ជនរងគ្រោះ​និង​ប្តី​បាន​លែងលះគ្នា ដោយ​មិន​បានដឹង​មូលហេតុ​។​

 

​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចង​.​ក​សម្លាប់ខ្លួន​ពិត​ប្រក​ដ​មែន ទើប​សមត្ថកិច្ច​បានប្រគល់​សាកសព​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើ​កិច្ច​តាម​ប្រពៃណី​៕

02-9-2014 02-9-2014 (1) 02-9-2014 (2)

 

Leave a Reply

(*) Required, Your email will not be published