ជិះ​ប​ញ្ជ្រា​ស​ផ្លូវ ទៅបុក​របាំង​ចែក​ទ្រូងផ្លូវ ដួល​ត្រូវ​រថយន្ត​កិន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់ យ៉ាង​សង្វេគ​

, , Leave a comment

រាជធានី​ភ្នំពេញ : បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈដែល​ជិះ​បញ្ច្រាសទិស​ទៅបុក​របាំង​ដែក​ចែក​ទ្រួ​ង​ផ្លូវ បណ្ដាល​ឲ្យ​ដួល​បោក​ទៅនឹង​ថ្នល់ គាប់​ជួន​ត្រូវ​រថយន្ត​១​គ្រឿង​មិន​ចាំ​ម៉ាក​បើក​មកពី​ក្រោយ​ជ្រុល​ទៅ​កិន​ចំក្បាល​ជន​គ្រោះ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​២០​នាទី យប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

 

​តាម ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​ស៊ី​គី​វីវ៉ា ពណ៌​ខ្មៅ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​បើក​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​ដួល​បោក​ទៅនឹង​ថ្នល់ ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង បើក​មកពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​បុក​កិន​ចំក្បាល​ស្លាប់​ភ្លា មៗ​យ៉ាង​អាណោចអាធ័ម ។ ចំណែក​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ស្រមោល​ភ្លាម ដោយ​បន្សល់​តែ​ជនរងគ្រោះ​និង​ម៉ូតូ​នៅ​កន្លែងកើតហេតុ ។​

 

​ក្រោយ កើត​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បានធ្វើការ​វាស់វែង នឹង​ដឹក​សព​ជនរងគ្រោះ​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុ​ណ្ប​តាម​ប្រពៃណី រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​៕

02-9-2014 (2) 02-9-2014

 

Leave a Reply

(*) Required, Your email will not be published