រឿង​តូចតាច​ដែល​មនុស្ស​ប្រុស​មិន​យល់​ពី​មនុស្ស​ស្រី​

, , Leave a comment

​ដំណើរ​នៃ​ការវិវត្តន៍​នៃ​ក្តី​ស្រឡាញ់ គឺ​ចាប់ផ្តើម​ពី​ការចូល​ចិត្ត មាន​ទំនាក់ទំនង គួបផ្សំ​ជាមួយនឹង​ការស្វែងរក​នូវ​គន្លឹះ​ដែល​ចងចិត្ត​នាង​… ជាដើម​។ ប៉ុន្តែ​អ្វីដែល​បុរស​តែ​តែង​យល់​ខុស​នោះ​គឺថា អ្វីៗ​ដែល​នាង​ត្រូវបាន​នោះ គឺជា​ភាព​ស៊ីវីល័យ ដោយ​មិនបាន​គិតពី​ចំណុច​តូច​មួយ ហើយ​ងាយ​បំផុត​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ ដែល​បុរស​គួរ​ចាប់អារម្មណ៍ និង​ពិនិត្យមើល​ឡើងវិញ​៖

 

​ស្បែកជើង​របស់​នាង​

1

​មនុស្ស​ប្រុស​ជាច្រើន​អ្នក​មិនដែល​យល់ថា​តើ​ហេតុអ្វី​ទើបបានជា​មនុស្ស ស្រី​ចូលចិត្ត​ទិញ​ស្បែកជើង​ម្ល៉េះ​។ ទិញ​មក​ទុក​ពេញ​ទូរ​ដាក់​ស្បែកជើង នោះ​ក៏​ព្រោះតែ​មនុស្ស​ប្រុស​មាន​ស្បែកជើង​តែ ២​គូ ប៉ុណ្ណោះ​! មួយ​គឺ​ស្បែកជើង​ពាក់​ទៅធ្វើ​ការ និង​ស្បែកជើង​ពាក់​នៅ​ថ្ងៃ​ធម្មតា​។ មនុស្ស​ស្រី​ត្រូវការ​ស្បែកជើង​ដែល​អាច​ពាក់​ហើយ​ស៊ី​ជាមួយនិង​ឈុត​របស់ នាង ទើប​ធ្វើ​ឲ្យ​នាង​ចាំបាច់​ត្រូវមាន​ស្បែកជើង​ជាច្រើន​ម៉ូត ច្រើន​ពណ៌ ព្រោះ​ប្រហែលជា​មិនអាច​ពាក់​ស្បែកជើង​ពណ៌​ខ្មៅ​តែ​មួយគូ​ទៅគ្រប់​កម្មវិធី បាន​នោះទេ​។​

 

​គ្រឿងសម្អាង​

2

​សុំ​ឲ្យ​សុភាពបុរស​ទាំងអស់​យ​ល់​ថា ពួកយើង​មិនបាន​ត្រូវការ​គ្រឿងសម្អាង​ដើម្បី​ធ្វើ​ឲ្យ​ពួកយើង​មើលទៅ​ស្អាត ជាង​មុន​នោះទេ តែ​យើង​ប្រើ​វា​ដើម្បី​ឲ្យ​យើង​មើលទៅ​ធម្មជាតិ​ទៅវិញ​ទេ​! ជួយ​បន្ថែម​នូវ​កន្លែង​ដែល​យើង​មាន​ស្រាប់​ទៅហើយ​ឲ្យ​មើលទៅ​កាន់តែ​ប្រសើរ ជាង​មុន​ទៀត​។ សម្រាប់​ពួកយើង រឿងនេះ​វា​ផ្ដល់​សេចក្ដីសុខ​ដោយសារតែ​យើង​អាច​ផ្លាស់ប្ដូរ​លក្ខណៈ​របស់ យើង​បាន​រាល់ថ្ងៃ​។ តែ​យើង​ក៏​មិនបាន​ប្រើ​គ្រឿងសម្អាង​ម្ដង​រាប់​ឡូ​ដែរ យើង​ប្រើតែ​របស់​ដែល​ចាំបាច់​ហើយ​ត្រូវ​ការប្រើ​រាល់ថ្ងៃ​តែប៉ុណ្ណោះ​ឯង​។

 

​ហេតុអ្វី​ទើបបានជា​យើង​ស្រឡាញ់​សត្វ​ច​ញ្ចឹ​ម​ដូច​កែវភ្នែក​

3

​យើង សុំ​បញ្ជាក់​ម្ដង​ទៀតថា យ​ផង​មិនបាន​ទុក​សត្វ​ច​ញ្ចឹ​ម​ជា​កូន​របស់​យើង​នោះទេ​! យើង​ស្រលាញ់​ពួកវា​ព្រោះ​វា​ជា​មិត្ត​ដ៏​ល្អ​របស់​យើង​។ វា​ឲ្យ​មិត្តភាព​ដ៏​ពិតប្រាកដ ភាពស្មោះត្រង់ សេចក្ដីសុខ និង​មាន​ហេតុផល​ជាច្រើន​ទៀត ដូច្នេះ​សូមជ្រាប​ផង​ចា៎​!

 

​ចូលចិត្ត​ញ៉ាំ​សូកូឡា​

4

សូកូឡា​! មែនហើយ​! មនុស្ស​ស្រី​ចូលចិត្ត​ញ៉ាំ​សូកូឡា​! ក្រៅពីនេះ​នាង​ក៏​ញ៉ាំ​របស់​គ្រប់យ៉ាង​ផ្សេងទៀត​ដែរ​! មនុស្ស​ស្រី​ជា​ភេទ​មួយ​ដែល​ចូលចិត្ត​ញ៉ាំ​! មិន​ថា​ម្ហូប ចំនី ស្ករ​គ្រាប់ ឬ​សូកូឡា​ក៏ដោយ​! កុំ​ចាំបាច់​សង្ស័យ​ច្រើន​អី​! មិនចាំបាច់​ឆ្ងល់​ទេ​ព្រោះ​វា​ជា​រឿង​ដែល​យើង​នៅ​មិនទាន់​រក​ចម្លើយ​ឃើញ ដូចគ្នា ហើយ​ប្រសិនបើ​ប្រុសៗ​ទាំងឡាយ​ចេះ​យល់​ពី​យើង​! យើង​ក៏​នឹង​ឈប់​សង្ស័យ​ដែរ​ថា តើ​ហេតុអ្វី​បានជា​ពួក​ប្រុសៗ​ចូលចិត្ត​គ្រឿង​ស្រវឹង​ដូចគ្នា​ដែរ​!

 

Leave a Reply

(*) Required, Your email will not be published