បើយោងតាមការស្រាវជ្រាវគេបានរកឃើញថា មនុស្សវ័យចំណាស់ច្រើនប្រឈមនឹងឧបទ្ទវហេតុដួល ញឹកញាប់បណ្តាលឱ្យកើតអាការបាក់ឆ្អឹងត្រគាករហូតត្រូវវះកាត់ព្រមទាំងតម្រូវឱ្យធ្វើសកម្មភាពកាយវិការ ដើម្បីព្យាបាលអស់រយៈពេលយូរទៀតផង ។
ដូច្នេះប្រសិនបើមានអាហារជួយប៉ូវឆ្អឹងត្រគាក ឱ្យរឹងមាំអាចជួយការពារគ្រោះភ័យនេះបានមួយភាគដែរ ។ ទិន្នន័យពីការពិសោធមួយបាន បញ្ជាក់ប្រាប់ថា នៅក្នុងស្ត្រីវ័យពាក់កណ្តាលមនុស្សឡើងទៅដែល បរិភោគអាហារសម្បូរទៅដោយវីតាមីន K មានគ្រោះថ្នាក់បាក់ឆ្អឹងត្រគាក ថយចុះ ៣០ ភាគរយ ។
អាហារដែលសម្បូរទៅដោយវីតាមីន K មានដូចជា ផ្កាខាត់ណា ស្ពៃស និង ខាត់ណា ។ ហេតុផល ព្រោះវីតាមីន K នេះវាទៅភ្ញោច អូស្ទីអូខេលស៊ីនដែលជាប្រូតេអ៊ីនឯសំខាន់ធ្វើឱ្យឆ្អឹងរឹងមាំដើម្បីឱ្យ ទទួលបានប្រយោជន៍ចំពោះឆ្អឹងសូមណែនាំឱ្យទទួលទានឆ្លាស់គ្នាទៅវិញទៅមកគួបផ្សំ និង ការហាត់ប្រាណ ដើម្បីជួយឱ្យឆ្អឹង និង សន្លាក់បានរឹងមាំទៀតផង ៕