អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ក្រឡេកមើល ភាពមិនប្រក្រតី​របស់ សាកលវិទ្យាល័យ​បាត់ដំបង​

, , Leave a comment

​ខេត្តបាត់ដំបង : ក្រោយពី​រងទុក្ខវេទនា និង​ស្ថិតក្រោម​ការជិះជាន់ គាបសង្កត់ និង​កេងប្រវ័ញ្ច​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង ដែល​ដឹកនាំ​តាមរបៀប​បក្ខពួកនិយម និង​គ្រួសារនិយម បានធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ រកតែ​ប្រាក់ ចាក់​សាំង​សឹងតែ​មិនបាន​ផង​(​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​)​។

Vutha

ដោយ​ស៊ូរ​ទ្រាំ​នឹង​ទង្វើ​ទាំងអស់​នៅ​មិនបាន ហើយ​បាន​ទទូច​ជាច្រើនលើក​ច្រើនសារ​មក​នោះ ប៉ុន្តែ​លទ្ធផល​ដែល​ទទួលបាន​ប្រៀប​ដូច​យក​អង្កាម​សាច​ក្នុង​ផ្ទៃ​ទន្លេ ចំណាត់ការ​មួយ​លើក​ជាមួយ​លើក​នៅតែ​ដដែល​។ ខាងក្រោម​នេះ​ជា​ភាព​ត្អូញត្អែរ​របស់​មន្ត្រីក្រោមឱវាទ និង​ភាព​កេងចំណេញ​របស់​ជំទាវ សៀង ឯម​ទទឹម ក្រោយពីរ​ឯកឧត្តម ទូច វិសាល​សុខ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​

Sieng EM

​សាកលវិទ្យាល័យ​បាត់ដំបង​ដឹកនាំ​ដោយ​ជំទាវ សៀង ឯម​ទទឹម ក្រោយពីរ​ឯកឧត្តម ទូច វិសាល​សុខ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ សាកលវិទ្យាល័យ​បាត់ដំបង​ជា សាកលវិទ្យាល័យ​រដ្ឋ​តែ​ក្រោម​ការដឹកនាំ​របស់លោក​ទូច វិសាល​សុខ មាន​អំពើពុករលួយ​ចាក់ស្រេះ និយាយ​មិន​ចេញ​រួមទាំង​បក្ខពួក​ខ្សែស្រឡាយ​ចាប់តាំងពីរ​មន្ត្រី​ជាប់កិច្ចសន្យា​ជាដើម រួមទាំង​ប្អូនប្រុស របស់​ទូច វិសាល​សុខ ឈ្មោះ​ទូច ប៊ុន​ណា ជា​អ្នកទទួលខុសត្រូវ​ខាង​កសិដ្ឋាន​អូរ​សណ្តា​ស ដោយ​យក លុយ​រដ្ឋ​ទៅ​វិនិយោគ​ធ្វើជា​លុយ​របស់ខ្លួន​សំរាប់​ស៊ីចាយ ហ៊ី​ហា តែ​មន្ត្រី​រដ្ឋ​មហា​សែន វេទនា​រកប្រាក់ ចាក់​សាំង​សឹងតែ​មិនបាន​ផង​តែបើ​និយាយ​អំពី​ការ​ពុករលួយ​មាន​សឺ​ង​តែ​រាប់មិនអស់​ដោយ​សូម​បញ្ចា​ប់ រាជ​កាល​របស់លោក​ទូច វិសាល​សុខ​ដោយ ចប់​រលត់​ទៅដោយ​គ្មាន​ដំណោះស្រាយ​ជូន​ដល់​មន្ត្រី​រាជ ការ​ស៊ីវិល ដោយមាន​ការ​កាង​ដោយ​លោក​រដ្ឋមន្ត្រី អ៊ឹម សុ​ទ្ឋី មកដល់​ជំនាន់ លោក​ជំនាវ សៀង ឯម​ទទឹម នេះ​វិញ​ខាង​រដ្ឋមន្ត្រី​ថ្មី ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​ចុះមក​សួរ​អំពី​រឿង​មិន​ប្រក្រតី​ដែល​កើតមានឡើង ក្រោម​គ​ណះ​ធិ​តេ​យ្យ ឯកឧត្តម​ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា  កាលពីរ ៣​ស​ប្តា​ហ៏​មុន​តែ​អ្វីៗ​ហាក់ដូចជា​មិនបាន​ផល​ទល់​តែ​សោះ ដោយ​គ្មាន​ដំណោះស្រាយ​ជូន ដល់ សាស្ត្រាចារ្យ និង​មន្ត្រី​ក្រម​ខ​ណ្ឌ័​ឡើយ ជាពិសេស លោក អោ វុត្ថា ប្រធាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​សាកលវិទ្យាល័យ​បាត់ដំបង ដែលជា​មនុស្ស​ថោកទាប​រក​លេខ​ដាក់​បាន និង​សំដី​កោងកាច​គ្មាន សីល​ធ​ម័​ក្នុង ខ្លួន​លួច​កេង​ប្រ​វ​ញ្ច័​លុយ​ម៉ោង​បង្រៀន​របស់​សាស្ត្រាចារ្យ​ចុងខែ​ម្តងៗ​រាប់មិនអស់ យកមក​ធ្វើជា​របស់​ខ្លួនឯង​ដោយ​មិន​ញញើត​និង​ច្បាប់​ឡើយ ជាពិសេស លុយ​មួយចំនួនធំ​យកទៅ​រក្សាទុក​ដោយ​ខ្លួនឯង​ដូចជា លុយ​ផ្ញើរ​ម៉ូតូ​របស់​និស្សិត លុយ​ហ្វូ​តូ​កូ​ពី ពិសេស ទៅទៀត​នោះ​គឺ​លោក អ៊ោ វុត្ថា បាន​ប្រ​ពឹ​ត្ត​បទ​ពុករលួយ​យ៉ាងខ្លាំង​រាប់សិប​ឆ្នាំ​ដោយ មិនមាន​ត​ម្ថា​ភាព​ទៅលើ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​យកលុយ​រដ្ឋ​ដែលជា​ជំនួយ​របស់​ក្រសួង​អប់រំ (PB) មួយឆ្នាំ​រាប់ពាន់​រៀល មិនដែល​ឃើញ​យកមក​បង្ហាញ​សាស្ត្រាចារ្យ​ក្រ​មខ​ណ្ឌ័​បាន​ម្តងណា​ឡើយ នេះ​ជា អំពើពុករលួយ​យ៉ាងខ្លាំង​ក្នុងការ​បាត់បង់​នូវ​ថវិការ​សំរាប់​អភិ​វ​ឌ្ឃ​ន៏​សាកលវិទ្យាល័យ​តែ​ធាតុពិត ត្រូវបាន​លោក អ៊ោ វុត្ថា មេ​ពុករលួយ​យកតែ​ម្នាក់ឯង ទិញ​ផ្ទះ ដី និង ឡាន ដោយ​សេរី ថែមទាំង​មាន ចិត្ត​ទមិឡ​ដល់​សាស្ត្រាចារ្យ មិន​ញញើត​ដៃ​ថែម​ទៀតផង និយាយ​ជារួម​គឺមាន ការ​បើកដៃ ដោយ​លោកជំទាវ សៀង ឯម​ទទឹម មានការ​ឃុបឃិត​យក​លុយ​របស់​រដ្ឋ​ជា​ចំណែក​របស់ខ្លួន ហើយ​រឿង​មួយចំនួនធំ​ទៀត នោះ​លោកជំទាវ​យក​ឡាន​រដ្ឋ​ទៅ​បំរើ​ផល​ប្រ​យោ​ជ​ន៏​របស់​ខ្លូន​ដោយ​ឲ​សន្តិសុខ សាកលវិទ្យាល័យ​យក កូន​របស់ខ្លួន​ទាំង​ទៅ​ទាំង​មក​ជូន​ទៅមក​សាលារៀន​ដោយ​ចាត់ទុកជា​របស់ខ្លួន មានរឿង​ច្រើន​ទៀត ដែល​ត្រូវ​ជំរាបជូន តែបើ​ខាង​សាព​ត័​មាន​ត្រូវការ​ព​ត៏​មាន​មួយចំនួន ទៀត យើងខ្ញុំ​នឹង​ជំរាបជូន​ថែមទៀត​ពេល​ក្រោយ​។​
​សូម​ជូនពរ​ឲ​សារ​ព​ត៏​មាន​របស់លោក​ទទួលបាន​ការពេញនិយម​ពីរ​ស្រទាប់​យុវជន​គ្រប់​ជំនាន់ ពីរ​រឿង​ពិត​ដែល​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ សូម​អរគុណ​
 

 

Leave a Reply

(*) Required, Your email will not be published