មន្ត្រី​នៃ​នាយកដ្ឋានអង្គរក្ស​ក្រាំងចេក ញៀន​ថ្នាំ ដើរ​អុកឡុក​ផ្អើល​ពេញ​សង្កាត់​ទំនប់ទឹក​

, , Leave a comment

​រាជធានី​ភ្នំពេញ : ភាព​ភ្ញាក់ផ្អើល​មួយ​កើតឡើង​បន្ទាប់ពី​បុរស​ម្នាក់រ​ត់ទៅ​ចាប់ទាញ​ម៉ូតូ​ស្ត្រី​ម្នាក់​កំពុងតែ​បើកបរ តាមផ្លូវ​ហើយ​គំរាម​ប្លន់​យក​ម៉ូតូ​ធ្វើ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ចុះទៅ ឃាត់ខ្លួន​ទើប​ដឹងថា​ជា​មនុ​ស្សបែក​ថ្នាំ ហើយ​បុរស​រូបនោះ​ជា​អង្គរក្ស​នៅ​នាយកដ្ឋាន​ក្រាំងចេក ។​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី​២៧ ខែសីហា នៅតាម​ផ្លូវ​លេខ​១៩៣ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ឈ្មោះ ឡុង ចាន់​ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ធ្វើការ​នៅ​នាយកដ្ឋានអង្គរក្ស​ក្រាំងចេក ស្នាកនៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក បានរ​ត់ទៅ​ចាប់ទាញ​ដៃចង្កូត​ម៉ូតូ​ស្ត្រី​ម្នាក់​កំពុងតែ​ធ្វើដំណើរ​តាមផ្លូវ លេខ​១៩៣ ហើយ​គំរាម​ប្លន់​យក ម៉ូតូ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ធ្វើការ​សាកសួរ បែរជា​បុរស​ខាងលើ​និយាយ​អត់​ដឹង​ខុសត្រូវ ទើប​ដឹងថា​បុរស​ខាងលើ​បែក​ថ្នាំ។​

 

​បន្ទាប់ពី​សមត្ថកិច្ច​ដឹងថា ជនសង្ស័យ​ជា​មនុ​ស្សបែក​ថ្នាំ​ហើយក៏​នាំយកទៅ​ប៉ុស្តិ៍នគរបាល​ទំនប់ទឹក ឲ្យ​ងូតទឹក​ចេញ​ស្វាង​បន្តិច ទើប​បុរស​ខាងលើ​រៀបរាប់​ប្រាប់​ឈ្មោះ​និង​ប្រាប់ថា​រូបគេ​ធ្វើការ​នៅ​នាយក ដ្ឋា​ន​អង្គរក្ស​ក្រាំងចេក។​ ​បន្ទាប់មក​ស្រាប់​តែមាន​បុរស​ម្នាក់​មានមុខមាត់​ដូច​បុរស​បែក​ថ្នាំ​ខាងលើ​បាន​រត់​មកដល់​អះអាង​ថា​រូបគាត់​ត្រូវជា​ប្អូន ប្រុស បាន​មើលឃើញ​បងប្រុស​តាមរយៈ​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ថា​បង​គាត់​ជា​ចោរឆក់ ហើយ​មាន​អ្នក​ដែល​ស្គាល់​រូបគាត់​បាន​ទូរស័ព្ទ​ប្រាប់ ព្រោះ​ឃើញ​រូប​បងប្រុស មានមុខមាត់​ដូច​រូបគាត់ ទើប​គាត់​តាម​មក​មើល​ដល់​ប៉ុស្តិ៍នគរបាល​ទំនប់ទឹក​តែម្តង ។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​បុរស​ខាងលើ​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​ពេលដែល​បុរស​នោះ​គ្រប់គ្រង​ស្មារតី​លែង​បាន​នោះ សូម្បីតែ​អ្នកយកព័ត៌មាន​ទៅ​ថតរូប​របស់គាត់ ក៏​រត់​ដេញ​វាយ​អ្នកយកព័ត៌មាន​វិញ​ដែរ ៕

29-82014

 

Leave a Reply

(*) Required, Your email will not be published