កំហុស ៦​ចំណុច​សហគ្រិន​ត្រូវ​ជៀសវាង​បើ​ចង់​ឲ្យ​អាជីវកម្ម​កាន់តែ​ជោគជ័យ​!

, , Leave a comment

​សហគ្រិន ទូទៅ​ចង់​ឲ្យ​អាជីវកម្ម​របស់ខ្លួន​ហុច​ផ្លែផ្កា ធ្វើយ៉ាងណា​អាច​យកឈ្នះ​គូប្រជែង​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ ប៉ុន្តែ សមរភូមិ​អាជីវកម្ម​មិន​ងាយស្រួល​ដូច​អ្នក​គិត​នោះឡើយ ហើយ​បើ​ស្រួល​ដូច​គេ​ថា​មែន​នោះ ប្រហែលជា​មនុស្ស​គ្រប់រូបរ​ត់ទៅ​បើក​ក្រុមហ៊ុន ឬ អាជីវកម្ម និង​អាច​ជោគជ័យ​គ្រប់ៗ​គ្នា​ហើយ​។​កាសែតកំណើតថ្មី

 

​វា​ជា​រឿង​លំបាក​មួយ តែ​ទោះជា​យ៉ាងណាក្តី បើ​អ្នក​បាន​លូកដៃ​ចូលប្រឡូក​ក្នុង​អាជីវកម្ម​កាន់តែ​ជ្រៅ​ហើយ សូមកុំ​មានការ​ថ្លោះធ្លោយ​ប្រើ​រូបភាព​ខុសច្បាប់ ឬ មើលរំលង​សកម្មភាព​ណាមួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក​។ កំហុស​ខាងក្រោម​នេះ គឺជា​ឧទាហរណ៍​ស្រាប់​សម្រាប់​សហគ្រិន​គ្រប់រូប​គួរតែ​ស្វែងយល់​ឲ្យ​បាន ច្បាស់លាស់​ពេល​បើក​អាជីវកម្ម​របស់ខ្លួន​។

Manage-your-business-money-like-a-pro

១) ជ្រើសរើស​ឈ្មោះ​ក្រុមហ៊ុន​ខុស​
​នៅក្នុង​ទីលាន​អាជីវកម្ម ការដាក់​ឈ្មោះ​ក្រុមហ៊ុន​មែន​មែន​ចេះតែ​ធ្វើឡើង​តាមតែ​ការនឹកឃើញ​របស់ អ្នក​នោះឡើយ​។ ឈ្មោះ​មិន​ទាក់ទាញ ពិបាក​ក្នុង​ការអាន និង ចងចាំ ស្មុគស្មាញ គឺជា​កំហុស​មួយ​របស់​សហគ្រិន ហើយ​វា​រឹត​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត ប្រសិនបើ​ឈ្មោះ​ក្រុមហ៊ុន ឬ ពាណិជ្ជ​នាម​(Trademark) និង ផលិតផល​ក្រុមហ៊ុន​របស់​អ្នក​ត្រូវបាន​ចុះបញ្ជី និង ចែកចាយ​នៅលើ​ទីផ្សារ​រួចរាល់​។ ជៀសវាង​បញ្ហា​នេះ សូមអ្នក​ស្វែងរក និង ផ្ទៀងផ្ទាត់​ឈ្មោះ​អាជីវកម្ម​របស់​អ្នក​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ឬ អាច​លួច​មើល​ឈ្មោះ​ក្រុមហ៊ុន​ដៃគូ​ប្រកួត​ដ៏​មាន​សក្ដានុពល​យកមក​ធ្វើ គំរូ​បាន​។​

 

២) គ្មាន​ប្រាក់​ត្រៀម​ទុក​សម្រាប់​បើក​អាជីវកម្ម​
​សម្រាប់​ការចំណាយ​ផ្សេងៗ​នៅក្នុង​ការបើក​អាជីវកម្ម អាចមាន​ចំនួន​ច្រើន​ហួស​ពីអ្វី​ដែលជា​ការរំពឹងទុក​របស់​អ្នក​។ អ្នក​អាច​កំណត់​ការចំណាយ​សម្រាប់​គម្រោង​អាជីវកម្ម​ក្នុង​ចំនួន​មួយ​បាន តែ​នៅពេលដែល​អាជីវកម្ម​នោះ​ចាប់ផ្តើម​អនុវត្ត​ទើប​ដឹងថា វា​ពិតជា​ត្រូវការ​ប្រាក់​ច្រើនជាង​នេះ​។ បើ​អ្នកមាន​ប្រាក់​ត្រៀម​ទុកជាមុន​គឺជា​រឿង​មួយ​ល្អ ចុះបើ​គ្មាន​វិញ​នោះ​តើ​លទ្ធផល​នឹង​ទៅជា​យ៉ាងណា​? នេះ​មិន​ធ្វើ​ឲ្យ​អ្នក​ដួលរលំ​ហើយ​មែន​ទេ​? ជាគោលការណ៍​ទូទៅ អ្នក​ត្រូវមាន​ប្រាក់​ត្រៀម​ទុកជាមុន​ស្មើនឹង​២០% នៃ​គម្រោង​ចំណាយ​របស់​អ្នក​សម្រាប់​បើក​អាជីវ​កម្មនេះ ទើប​អាច​ការពារ​អាជីវកម្ម​របស់​អ្នក​ឲ្យ​ជៀស​ផុតពី​ការដួលរលំ​បាន​។​

 

៣) គេចវេស ឬ ក្លែងបន្លំ​ក្នុងការ​បង់ពន្ធ​
​ពន្ធ​ពី​ការបើក​អាជីវកម្ម​របស់​ត្រូវធ្វើ​ឡើង​ដោយ​ក្រសួង ឬ ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ដែល​ទទួលខុសត្រូវ​លើ​កិច្ចការ ពន្ធដារ​នេះ​។ ក្រុមហ៊ុន​របស់​អ្នក​បង្កើតឡើង​ដោយ​ស្របច្បាប់ តែ​អ្នក​បែរជា​មាន​ចេតនា​គេចវេស ឬ ក្លែងបន្លំ​មិន​ព្រម​បង់ពន្ធ​ជួន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​មិនអាច​ទទួលយកបាន​។ រូបភាព​បែបនេះ មិនមែន​ស្ថិតនៅក្នុង​គោលការណ៍​ធ្វើ​អាជីវកម្ម​នោះឡើយ ហើយ​ករណី​អាច​កើតមាន​បាន លុះត្រាតែ​មានការ​ឃុបឃិត​គ្នា​រវាង​អ្នក និង មន្ត្រី​ទទួលខុសត្រូវ​ពន្ធដារ​ណាមួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ច្បាប់​មិន​ធូររលុង​ទេ ក្នុង​រយៈពេល​ដ៏​ខ្លី​ណាមួយ​អាជីវកម្ម​របស់​អ្នកនឹង​ដាច់ដង្ហើម​ជាក់​ជា មិន​ខាន​។​

 

៤) បញ្ចុះតម្លៃ​ផលិតផល​
​វា​ជា​រឿង​កម្រ​ដែលថា អាជីវកម្ម​ថ្មីថ្មោង​បាន​បើកទ្វា ហើយ​អាច​បោះជំហាន​ទៅមុខ​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​។ ជាទូទៅ​លទ្ធផល​បែបនេះ ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ និង ត្រូវ​ឆ្លងកាត់​ដំណាក់កាល​នីមួយៗ​របស់​វា​។ ប្រសិនបើ​អ្នក​បានធ្វើការ​ស្រាវជ្រាវ​នៅលើ​ទីផ្សារ និង ចរចា​ទិញ​លក់​ផលិតផល​របស់​ក្រុមហ៊ុន​ណាមួយ​មក​លក់​បន្ត សូមកុំ​បញ្ចុះតម្លៃ​ផលិតផល​របស់​អ្នក​ឲ្យ​សោះ ទោះបីជា​មិនមាន​អតិថិ​ជនណាម្នាក់​ចូលមក​ទិញ​ផលិតផល​របស់​អ្នក​ក៏ដោយ​។

 

​បញ្ហា​នៃ​ការចុះ​តម្លៃ​នោះ​គឺថា អាជីវកម្ម​ថ្មីថ្មោង​អាច​រីកចម្រើន​មិន​ដោយសារតែ​ការបញ្ចុះ​តម្លៃ​នោះ ឡើយ​។ ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ អ្នក​មិនអាច​យកឈ្នះ​គូប្រជែង​របស់​អ្នក​ដែលមាន​បទពិសោធន៍​លើ អាជីវកម្ម​យូរ​ឆ្នាំ​បាន​ភ្លាមៗ​នោះឡើយ​។ តួនាទី​របស់​អ្នក​ក្នុងដំណាក់កាល​នេះ​គឺ​ការដកស្រង់​បទពិសោធន៍ និង ការយកចិត្តទុកដាក់​ពីអ្វី​ដែលជា​តម្រូវការ​រ​បស់​អតិថិជន​។ អតិថិជន​មួយចំនួន​ពិនិត្យ​លើ​តម្លៃ​ជាសំខាន់ ខណៈដែល​អតិថិជន​ផ្សេងទៀត​ពិនិត្យ​លើ​គុណភាព តែ​អ្នក​ត្រូវ​ចាំ​ថា ក្នុង​ទីផ្សារ​អាជីវកម្ម​គុណភាព​មាន​សារសំខាន់​ជាង​បរិមាណ​។ បើ​មិន​ដូច្នេះ​ទេ អ្នកនឹង​លក់​ជើង​ខ្លួនឯង​ជាមិនខាន​។

 

៥) មិន​ចុះ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​
​សហគ្រិន​មួយចំនួន​យល់ថា ក្រុមហ៊ុន​របស់ខ្លួន​នៅ​តូច មិនមាន​បុគ្គលិក​ច្រើន មាន​ចំណែក​ទីផ្សារ​តូចតាច​នៅក្នុង​សង្គម​។ នេះហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សហគ្រិន​ទាំងនោះ មិន​ខ្វាយខ្វល់​រឿង​ចុះឈ្មោះ​ក្រុមហ៊ុន​នោះឡើយ ម្យ៉ាងទៀត​វា​ក៏ត្រូវ​ការចំណាយ​ប្រាក់​ច្រើន និង ស្មុគស្មាញ​ទៀតផង​។ អ្នកមាន​សួរ​ខ្លួនឯង​ទេ​ថា តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ​មាន​ជន​ទី​ពីរ ឬ គូប្រជែង​ណា​ម្នាក់​មកប្តឹង​ថា អ្នក​បាន​លួច​ចម្លង ឬ អាជីវកម្ម​របស់​អ្នក​មិន​ស្របច្បាប់​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់គេ​ដែល មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​? ទោះបីជា​ពេលខ្លះ​គេ​គិតថា មិនអាច​ឈ្នះក្តី ប៉ុន្តែ​អ្នកនឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ការពារ​ខ្លួន​តតាំង នឹង​ភាគី​នោះ​ដែល​រឹត​កាន់តែ​ធ្វើ​ឲ្យ​អ្នកចំណាយ​ប្រាក់​ច្រើន​ទៀត​។ ចុះបើ​អ្នកចាញ់​វិញ ហើយ​មិនមាន​ឈ្មោះ​ក្រុមហ៊ុន​ពិតប្រាកដ នោះ​ទ្រព្យសម្បត្តិ និង អាជីវកម្ម​របស់​អ្នក​មិនត្រូវ​រឹបអូស ឬ បិទទ្វារ​ឬ​យ៉ាងម៉េច​? គុណវិបត្តិ​នេះ​ពិតជា​មាន ហើយ​អាចមាន​ច្រើន​ក៏​ថា​បាន​។ ដូច្នេះហើយ​ជា​ដំបូន្មាន​ដ៏​ល្អ ប្រសិនបើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​មាន​ស្ថិរភាព​ស្របតាម​ច្បាប់ អ្នក​គួរតែ​ចុះឈ្មោះ​ក្រុមហ៊ុន​ទៅ​វា​ប្រសើរ​ជាង​។​

 

៦) មិន​រៀន​ពី​កំហុស​របស់ខ្លួន​
​ការមិន​រៀន​ពី​កំហុស​របស់ខ្លួន អាច​នឹងធ្វើ​ឲ្យ​អ្នកធ្លាក់​ខ្លួន​ចូលក្នុង​ជ្រោះ​ម្ដងទៀត ហើយ​នៅ​ទីបំផុត​អ្នក​បន្សល់ទុក​តែ​ភាព​ស្តាយក្រោយ​សម្រាប់​ខ្លួនឯង​។ ជា​សហគ្រិន​អ្នក​ត្រូវ​រៀន និង​ដកស្រង់​បទពិសោធន៍​ល្អៗ​ពី​កំហុស​របស់​អ្នក ដែល​នេះ​ជា​ចំណែក​មួយ​អាចធ្វើ​ឲ្យ​អ្នក​រឹងមាំ​បាន​។ ការមើលឃើញ​ពី​ចំណុច​ខ្វះខាត​របស់​អ្នក​នេះហើយ ដែល​ធ្វើ​ឲ្យ​អ្នកមាន​ភាពចាស់ទុំ​ជាង​មុន អាច​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​បាន​។​

 

៧) មិនមាន​ប័ណ្ណធានា​រ៉ាប់រង​
​ក្រុមហ៊ុន​ស្ទើរតែ​ទាំងអស់​ត្រូវបាន​គេ​មើលឃើញថា បានផ្តល់​ប័ណ្ណធានា​រ៉ាប់រង​គ្រប់គ្រាន់​សម្រាប់​បុគ្គលិក​របស់ខ្លួន​។ ការធានារ៉ាប់រង​សម្រាប់​បុគ្គលិក កម្មករ គឺ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការផ្តល់​អត្ថប្រយោជន៍​ឲ្យ​ពួកគេ លើ​ថ្លៃ​ព្យាបាល​ជំងឺ ឬ គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើតឡើង​ដោយ​យថាហេតុ​។ ការធានារ៉ាប់រង​គួរតែ​ធ្វើ​ទៅលើ​បុគ្គលិក​ពេញសិទ្ធិ តែ​មិនគួរ​ធ្វើ​ទៅលើ​បុគ្គលិក​ជាប់កិច្ចសន្យា​នោះឡើយ​។ បើ​អ្នក​មិនមាន​ចំណុច​នេះ​ទេ បុគ្គលិក​របស់​អ្នក​អាច​បាត់បង់​ទំនុកចិត្ត យ៉ាងហោចណាស់​ក៏មាន​ភាពស្ទាក់ស្ទើរ​ធ្វើការ​ឲ្យ​អ្នក​ដែរ​៕Thebnews

 

Leave a Reply

(*) Required, Your email will not be published