ដោយហេតុ​ចង់​ល្បី ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្រាត​រាំ​លើ​រថភ្លើង​

, , Leave a comment

​ប្រទេស​ម៉ិចស៊ីកូ ៖ ឃ្លី​ប​វីដេអូ​មួយ​ដែល​បានបង្ហាញ​រូបភាព​ស្រី​ស្រស់​សិច​ស៊ី​ម្នាក់ ដែល​បាន​លេចមុខ​រាំ​ស្រាត​នៅក្នុង​រថភ្លើង​ក្រោម​ដី​១​ខ្សែ​នោះ ត្រូ​វ​បា​ន​​គេ​យកមក​បង្ហោះ​នៅ​អ៊ី​ន​ធើរ​ណែ​តនិង​បានធ្វើ​ឲ្យ​រញ្ជួយ​សហគមន៍​អន​ឡាញ​យ៉ាងខ្លាំង​។ យោងតាម​គេហទំព័រ​កម្សាន្ត​របស់​ប្រទេស​វៀតណាម​ឈ្មោះ​ us.24h.com.vn បាន​ឲ្យ​ដឹងថា ការសម្តែង​ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​នេះ បានកើត​ឡើង​នៅលើ​រថភ្លើង​មួយ​ខ្សែ ស្ថិតក្នុង Monterrey នៃ​ប្រទេស​ម៉ិចស៊ីកូ​។

29-11-2013 (8)

តួឯក​នៅក្នុង​ឃ្លី​ប​នោះ គឺជា​ស្រី​ស្រស់​វ័យក្មេង​ម្នាក់ ស្លៀកពាក់​សិច​ស៊ី ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ Luna Bella​។ អ្វីដែល​ចាប់​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ស្ត្រី​វ័យក្មេង​រូបនោះ​បានបង្ហាញ​ខ្លួន​ដំបូង គឺ​ពាក់អាវ​កីឡា​ដៃ​វែង ប៉ុន្តែ​ខាងក្រោម​ខ្លី (​លី​អូ​ពណ៌​ខ្មៅ​) និង​បាន​ជ្រើស​កន្លែង​អង្គុយ​មួយ​ដូច​អ្នកដំណើរ​ដទៃទៀត​។ 

29-11-2013 (1)

​ទោះជា​យ៉ាងណា ខណៈ​បានដាក់​គូថ​អង្គុយ​នៅលើ​រថភ្លើង​បាន ២-៣ នាទី​ប៉ុណ្ណោះ រំពេច​នោះ នាង Luna រូបនោះ ក៏បាន​ក្រោកឈរ និង​បាន​រំកិល​ជើង​ទៅរក​បង្គោល​នៃ​រថភ្លើង​។ បន្ទាប់មកទៀត នាង​ក៏​ចាប់ផ្តើម​បញ្ចេញ​កាយវិការ​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយបាន​ចំកោងខ្លួន​ជាមួយ​បង្គោល រួច​បង្វិលខ្លួន​ជុំវិញ​បង្គោល​បណ្តើរ និង​និយាយ​លូកលាន់​ជាមួយ​អ្នកដំណើរ​ប្រុស​បណ្តើរ ដែល​សកម្មភាព​របស់ Luna បែបនេះ បានធ្វើ​ឲ្យ​អ្នកដំណើរ​ខ្លះ​មានការ​ខ្មាសអៀន និង​ខ្លះទៀត “​គ្រុនក្តៅ​” ទប់​អារម្មណ៍​សឹងតែ​ពុំបាន​ផងដែរ​៕

 29-11-2013 (2) 29-11-2013 (3) 29-11-2013 (4) 29-11-2013 (5) 29-11-2013 (6) 29-11-2013 (7) 

 

Leave a Reply

(*) Required, Your email will not be published