មី​ស៊ី​ល Buk ផលិត​ដោយ​រុស្ស៊ី​ជា​អ្នកបាញ់​យន្តហោះ MH-17 តើ​សមាសភាព​កាំជ្រួច​នេះ​ខ្លាំង​ប៉ុណ្ណា​?

, , Leave a comment

​តាម​របាយការណ៍​ចុងក្រោយ យន្តហោះ​ម៉ាឡេស៊ី MH-17 ត្រូវបាន​បាញ់​ធ្លាក់​ដោយ​កាំជ្រួច​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ម៉ាក Buk ជា​ប្រភេទ​កាំជ្រួច​ស្វ័យប្រវត្តិ ដែល​មានន័យថា មិនចាំបាច់​មាន​មនុស្ស​បញ្ជា​ទេ គឺ​វា​អាច​បើក​ប្រតិបត្តិការ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​។ កាំជ្រួច​នេះ​មានលទ្ធភាព​បាញ់​ទម្លាក់​កាំជ្រួច​បណ្ដែត គ្រាប់បែក​ប្រភេទ​«Smart bombs»​ដែល​ទម្លាក់​ពី​យន្តហោះ បាញ់​យន្តហោះ និង​បាញ់​យាន​គ្មាន​មនុស្ស​បើក​។​

 

​កាំជ្រួច​នេះ​ជា​ប្រភេទ «​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​» ដែល​អាច​បាញ់​រហូតដល់​រយៈកម្ពស់​ជាង ២០​គីឡូម៉ែត្រ​ឯណោះ​។ ដូចនេះ​យន្តហោះ​ម៉ាឡេស៊ី​ដែល​ហោះ​ត្រឹម​កម្ពស់​ជាង​១០​គីឡូម៉ែត្រ គឺ​កាំជ្រួច​នេះ​អាច​បាញ់​ធ្លា​ក់ដោយ​ងាយ​។​

 

​កាំជ្រួច​ប្រភេទ «​បាញ់​ពី​ដី​ទៅ​អាកាស​» ដែល​ត្រូវគេ​អះអាងថា បាន​បាញ់​ធ្លាក់​យន្តហោះ​ស៊ីវិល​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Malaysia Airlines កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្បែរ​ព្រំដែន​រុស្ស៊ី​នោះ ត្រូវបាន​ផលិត​នៅ​អតីត​សហភាពសូវៀត​។​

 

​ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន ឲ្យ​ដឹងថា យន្តហោះ​ដែល​ត្រូវបាន​បាញ់​ធ្លាក់​នោះ ម៉ាក​«​ប៊ូ​អ៊ីង​-777»​។ អាកាសយានិក អ្នកទទួល​ភ្ញៀវ និង​អ្នកដំណើរ​សរុប​២៩៨​នាក់ ដែល​ជិះ​នៅក្នុង​នោះ ស្លាប់​គ្មាន​សល់​ម្នាក់​។ រីឯ​កាំជ្រួច​ដែល​បាញ់​នោះ​ម៉ាក Buk ត្រូវបាន​បាញ់​ចេញពី​ជើង​ទម្រ សំដៅ​យន្តហោះ​ដែល​កំពុង​ហោះ​ក្នុង​រយៈកម្ពស់​ជាង​១០​គីឡូម៉ែត្រ​។​

 

​សារព័ត៌មាន The Associated Press ចុះផ្សាយ​ថា កាំជ្រួច​នេះ​ដូចគ្នា​បេះបិទ​ទៅនឹង​កាំជ្រួច​ដែល កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គេ​ឃើញ​បំពាក់​នៅលើ​រថក្រោះ និង​រថពាសដែក​រប​ស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ហើយ​ដែល​កំពុង​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​ខាងកើត​។​

 

​ជើង​ទម្រ​នីមួយៗ​ត្រូវបាន​បំពាក់​ទៅដោយ​ប្រព័ន្ធ​រ៉ា​ដា​ទំនើប ដែល​អាច​បែរ​ទិស​កាំជ្រួច​បាន​គ្រប់​ជ្រុង សម្រាប់​បាញ់​គោលដៅ​ច្រើន​ក្នុងពេល​តែមួយ​។ កង​កាំជ្រួច Buk នេះ ក្នុង​មួយ​កងៗ មាន​ជើង​ទម្រ​រហូតដល់​១០​គ្រឿង គ្រប់គ្រង​ដោយ​រ៉ា​ដា​តែមួយ​សម្រាប់​បញ្ជា​និង​បាញ់​មី​ស៊ី​ល (​មានន័យថា​មិនបាច់​មាន​មនុស្ស​បញ្ជា​ទេ គឺ​វា​ចេញ​ប្រតិបត្តិការ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​)​។​

 

​កាំជ្រួច​នេះ​ត្រូវបាន​ផលិត​ដំបូង​នៅ​អតីត​សហភាពសូវៀត ក្នុង​ឆ្នាំ​១៩៧៩ សម្រាប់​បាញ់​យន្តហោះ កាំជ្រួច​បណ្ដែត និង​គ្រាប់បែក​ប្រភេទ «smart bomb» ទម្លាក់​ពី​យន្តហោះ​។ កាំជ្រួច​នេះ​ស៊េរី​ថ្មី ថែមទាំង​អាច​បាញ់​យន្តហោះ​ដ្រូ​ន​បាន​ទៀតផង​។ ប្រទេស​ស៊ី​រី​ក៏មាន​កាំជ្រួច​នេះ​នៅ ក្នុង​ដៃ​រួចហើយ ដោយ​រដ្ឋាភិបាល​រុស្ស៊ី​លក់​ទៅ​ឲ្យ​។​

 

​សូមបញ្ជាក់ថា កាលពី​សប្ដាហ៍​មុន កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បាន​ចល័ត​ទីតាំង​ជើង​ទម្រ​កាំជ្រួច Buk នេះ​ទៅ​តំបន់​ភាគ​ខាងកើត​ប្រទេស ដើម្បី​បង្ក្រាប​ក្រុម​បះបោរ​ផ្ដាច់​ទឹកដី​ដែល​លម្អៀង​រុស្ស៊ី​នៅ​តំបន់ នោះ​។​

 

​ក្រុម​ឧទ្ទាម​ផ្ដាច់​ទឹកដី​លម្អៀង​រុស្ស៊ី ក៏​ទំនង​ជាមាន​កាំជ្រួច​ប្រភេទ​Buk នេះ​នៅក្នុង​ដៃ​ដែរ​។ ដូចនេះ គេ​អាច​និយាយបានថា​ទាំង​កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ទាំង​ក្រុម​ឧទ្ទាម​ផ្ដាច់​ទឹកដី ទាំង​កងទ័ព​រុស្ស៊ី​សុទ្ធ​តែមាន​កាំជ្រួច​នេះ​នៅក្នុង​ដៃ​។​

 

​ចំណោទ​សួរ​ដ៏​ធំ​គឺ​តើ​យន្តហោះ​ប៊ូ​អ៊ីង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ម៉ាឡេស៊ី​ដែល​ត្រូវបាន​បាញ់​ធ្លាក់​កាលពី​យប់មិញ ជា​ស្នាដៃ​របស់​អ្នកណា ឬ​ក្រុម​ណា​? បើ​ម្ខាងៗ​សុទ្ធ តែមាន​អាវុធ​នេះ​នៅក្នុង​ដៃ ហើយ​គេ​ទទួល​ព័ត៌មាន​ច្បាស់ការ​ណ៍ហើយ​ថា​យន្តហោះ​ត្រូវបាន​បាញ់​ធ្លាក់ ដោយ​កាំជ្រួច Buk៕

russiasyrian

​ប្រភព​៖ nydailynews

 

Leave a Reply

(*) Required, Your email will not be published