ជី​នាងវង​បណ្តេញ​ខ្យល់ បំបាត់​គ្រុន បំបាត់​រលាក​សន្លាក់ និង​ឈឺពោះ​

, , Leave a comment

​ជី​នាងវង​ផ្តល់​សារៈប្រយោជន៍ ច្រើនយ៉ាង​ដែល​អាច​ប្រើ​ទាំង​ម្ហូប អាហារ និង​ឱសថ​ព្យាបាល​រោគ​ផង ។ ស្លឹក​ជី​នាងវង​មាន​ក្លិន​ពិសេស​សម្រាប់​ប្រើ​បង់​សម្លរ ប្រើ​ធ្វើ​ម្ហូប​ជាច្រើន​មុខ​ទៀត​ដែល​មិនអាច​ខ្វះ​បាន ។ ក្រៅពីនេះ​ស្លឹក​របស់​វា​គេ​នៅ​ប្រើ​ជា​ឱសថ​សម្រាប់​បំបាត់​អាការ​ឆ្អល់ពោះ ហើមពោះ ប​ណ្តេ​ញ​​ខ្យល់​ពី​ពោះវៀន​ជាដើម ។ ចំណែក​ត្រួយ​ខ្ចី​របស់​ជី​នាងវង​គេ​នៅ​ប្រើ​បុក​យកមក​បិទមុខ​ដំបៅ​ពស់​ចឹក​បាន​ថែមទៀត​។​

cambodian-basil2

​តាម​ការស្រាវជ្រាវ​គេ​បាន​រកឃើញថា ប្រេង​ដែល​បាន​ចម្រាញ់​ពី​ជី​នាងវង​អាចជួយ​រំលាយ​អាហារ​ប្រភេទ​សាច់សត្វ​ជួយ​ឱ្យ​សាច់ដុំ​រលា​ដោយ​មិន​ឡើង​រឹង​កើតឡើង ។ ជាមួយគ្នា​ជី​នាងវង​នៅមាន​សារជាតិ​ជួយ​ឱ្យមាន​អារម្មណ៍​ស្ងប់ស្ងាត់​មាន​អារម្មណ៍​នឹងធឹង និង​កាត់បន្ថយ​អារម្មណ៍​ទុក្ខសោក ។​

 

​រូបមន្ត​សម្រាប់ធ្វើ​ឱសថ​តាម​ផ្ទះសម្បែង​
១-​នាំយក​ស្លឹក​ជី​នាងវង​ស្រស់​មក​ស្ងោរ​ទឹក​ផឹក បំបាត់​អាការ​វិលមុខ​រកខ្យល់​ចាប់​ជួយ​រំលាយ​អាហារ​គេ​ប្រើ​ស្លឹក​យកទៅ​បុក​បំពោក ឬ​ស្អំ​បំបាត់​អាការ​ឈឺ​សន្លាក់ ឬ​បំបាត់​ដំបៅ​សន្លាក់​ប្រើ​ស្លឹក​ជី​នាងវង​ស្ងោរ​ជាមួយ​ដើម​ទឹកដោះខ្លា ដើម្បីឱ្យ​ស្ត្រី​ក្រោយ​ឆ្លងទន្លេ​មាន​ទឹកដោះ​ច្រើន​សម្រាប់​បំបៅកូន​ប្រើ​ស្លឹ​ក​​វា​បុក​ជាមួយ​សត្វ​កន្ទៀទូក​ឈ្មោល​បរិភោគ ឬ​បំពោក​ដើម្បី​បំបាត់​អាការ​ជាតិ​ពិស​ពីស​ត្វ​ទិច​ខាំ ហើយ​ពិសេស​នៅ​ជួយ​បំបាត់​ជាតិពុល​ពីស​ត្វ​គីង​គក់​ទៀ​តផង ។​

 

២-​នាំយក​ស្លឹក​ស្រស់​ជី​នាងវង និង​ដើម​ប្រហែល​៦ ទៅ ១០​ក្រាម​ស្ងោរ​យក​ទឹក​ផឹក​បំបាត់​ផ្តាសាយ បញ្ចេញ​ញើស ឬ​នាំយក​ស្លឹក​ស្ងួត​ទៅ​ស្ងោរ​ឱ្យបាន​ប្រហែល​១០ ទៅ​២០ នាទី​ដោយ​ផឹក​មួយថ្ងៃ​៣​កូនចាន ដើម្បី​ជួយ​បន្ថែម​ឱ្យ​រាងកាយ​ប្រឆាំង​មេរោគ​ជំងឺ​លុកលុយ​ជាដើម​។​

 

៣-​បើ​កូនចៅ​មាន​អាការ​ឈឺពោះ​ឱ្យប្រើ​ស្លឹក​ជី​នាងវង​២០ សន្លឹក​ឆុង​ជាមួយ​ទឹក​ក្តៅ និង​នាំយកមក​ឆុង​ជាមួយ​ទឹកដោះ​ឱ្យ​កូន​ផឹក ព្រោះ​ផ្តល់​ផល​ល្អ​ជាង​ថ្នាំ​បញ្ចេញ​ខ្យល់​មួយចំនួន​ផង ។ ទោះបីយ៉ាងណា​ការប្រើ​ថ្នាំបុរាណ​នេះ​មិនគួរ​ប្រើ​ជាមួយ​ក្មេង​ដែលមាន​អាយុ​តិចជាង ២​ឆ្នាំ​ឬ​មនុស្ស​ចាស់​ដែលមាន​អាយុ​ច្រើនជាង​៦៥ ឆ្នាំ​ឡើយ​៕

 

Leave a Reply

(*) Required, Your email will not be published