ស្រវឹង​អាង​ជេ​ប្រមាថ​គេឯង​ផ្អើល​ពេញ​ក្លឹប ត្រូវ​ចាប់​មក​អប់រំ​ច​រិ​ក កែ​មាយា​ថ

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : បុរស​ម្នាក់ ត្រូវ​ឃាត់ខ្លួន​ក្រោយ​ទៅ​ផឹកស៊ី​នៅ​ក្លឹប​ហ្គោល​ឌិន​ស្តា ក្នុង​អាការ​ស្រ​វឹក​ជោក​ជំ​និយាយ​គ្នា​ស្តាប់​គ្នា​មិនបាន ហើយ​ជេ​ប្រមាថ​គេឯង​នៅក្នុង​ក្លឹប តែ​សំណាង​មិន​បង្ក​ឲ្យ​អ្នកណាម្នាក់​រងរបួស និង​មិន​អ្នក​តបតរ កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៤ ក្នុង​ក្លឹប​ក​ម្សា​ប្ត​ហ្គោល​ឌិន​ស្តា​(​បឹង​ឈូក​)​ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

 

​តាម​សេចក្តីរាយការណ៍​ដែល​សារព័ត៌​មានកំណើត​ថ្មី ទទួលបាន​ពី​កម្លាំង​រា​ជធ​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹ​ថ​ថា ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ករណី​ខាងលើ កម្លាំង​អន្តរាគមន៍​បាន​ចុះ​ឃាត់ខ្លួន​ជនបង្ក​ឈ្មោះ យឹ​ង ថន ភេទ​ប្រុស អាយុ​៣១ អាសយដ្ឋាន​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ មាន​ប្រពន្ធ​ឈ្មោះ ង៉ែត គង្គា បាន​ទៅ​រាំ​កំសាន្ត​នៅក្នុង​ក្លឹប​ហ្គោល​ឌិន​ស្តា ស្ថិតនៅ​ភូមិ​កើតហេតុ​ខាងលើនេះ​។ ជននេះ​បាន​ស្រវឹង​ជោគ​ស្រែក​ឡូឡា​នៅក្នុង​ក្លឹប​មាន​ភាពចលាចល​នៅ​ទីនោះ​។ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​កើតមាន​បញ្ហា សន្តិសុខ​ដែល​នៅ​ការពារ​ទីនោះ​បាន​នាំ​ជននេះ​ចេញ​ក្រៅ​ក្លឹប​ស្រាប់តែ​ជន​នោះបាន​ជេរប្រមាថ​មើលងាយមើលថោក​កម្លាំង​សន្តិសុខ ហើយ​ជននេះ​ក៏មាន​អំនួត​អួតអាង​ថា រូបគេ​ក៏មាន​បងប្អូន​បក្ខពួក​ធ្វើ​ធំ​មិន​ខ្លាច​អ្នកណា​ទេ​។​

 

​ក្រោយពី​ស្វាំ​ង​ស្រា ទើប​ជនបង្ក​បាន​សារភាព​កំហុស​គ្រប់ និង​បានធ្វើ​ទង្វើរ​ខាងលើនេះ​ពិតមែន ភ្លាមនោះ​កម្លាំង​អហ​ខេត្ត នាំខ្លួន​ជននេះ​មក​ទីបញ្ជាការ ដើម្បី​ធ្វើការ​ព្រមាន​អប់រំ​៕

23-8-2014

 

Leave a Reply

(*) Required, Your email will not be published