ព្រោះតែ​ពាក្យ​ជម្លោះ​សម្តី កាត់ក្តី​នឹង​ពូថៅ​អ្នកចាញ់​ដេក​ក្នុង​ថ្លុកឈាម អ្នកឈ្នះ​ដេក​ក្នុងព្រៃ​

, , Leave a comment

​ខេត្ត​ប៉ៃលិន : បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយពី​ជនបង្ក​កាប់​នឹង​ពូថៅ ក្នុង​ជម្លោះ​ពាក្យសម្តី​នៅ​វង់​ផឹកស៊ី​កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

 

​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​នេះ​មានឈ្មោះ ក្រិ​ញ ថា​ន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​កសិករ មាន​ស្រុកកំណើត​ភូមិ​មនោ​ណុប ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត បច្ចុប្បន្ន​រស់នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន និង​ម្នាក់ទៀត​មានឈ្មោះ វិក ណែ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ចំណែក​ឈ្មោះ អ៊ុំ វណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរ​បរជាកសិករ​រស់នៅ​កន្លែងកើតហេតុ​ខាងលើ គេចខ្លួនបាត់​ក្រោយពេល​កាប់​ជនរងគ្រោះ​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​សារព័ត៌​មានកំណើត​ថ្មី​ថា នៅ​ថ្ងៃកើតហេតុ​ទាំង​ជនរងគ្រោះ និង​ជនបង្ក​បបួលគ្នា​ផឹកស៊ី​ជាធម្មតា លុះដល់​ម៉ោង​ជិត​១១​យប់​ស្រាប់ តែ​លឺ​សំលេង​ទាស់សំដី​គ្នា ស្រែក​ខ្លាំងៗ​ជនបង្ក​ជា​ម្ចាស់ផ្ទះ​បាន​ទាញ​ពូថៅ​ដែល​នៅ​ជិត​ដៃ​កាប់​ទៅ​ឈ្មោះ ក្រិ​ញ ថា​ន់ ចំនួន​១​ពូថៅ​ចំក្បាល ហើយ​ឈ្មោះ វិក​ណែ​ត ក៏​ចូល​ជួយ​ត្រូវ​ជនបង្ក​កាប់​ទាំងពីរ​នាក់​តែម្តង ចំណែក​អ្នកដទៃ​ទៀត​បាន​រត់​ចែក​ជើង​គ្នា​អស់​។​

 

​បច្ចុប្បន្ន​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ស្រាវជ្រាវ​ដល់ មូលដ្ឋាន ដើម្បី​កំណត់​មុខសញ្ញា​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុម​គ្រូ​សារ​យក ធ្វើបុណ្យ​តាម​ប្រពៃណី​៕

23-8-2014 23-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published