លក្ខណៈ​ពិសិដ្ឋ​នៃ​ទឹក​នៅ​រមណីយដ្ឋាន ក្បាលស្ពាន​

, , Leave a comment

​ខេត្តសៀមរាប : ក្បាលស្ពាន​ជា​កេរ ដំណែល​ស្ថាបត្យកម្ម​មួយ​ដ៏​អស្ចារ្យ​ដែលជា ស្នា​ព្រះ​ហ​ស្ថ​ដ៏​ល្អ​ប្រ​ណើ​តរបស់​អតីតព្រះមហាក្សត្រ​ខ្មែរ​នៅក្នុង សម័យអង្គរ​។ ក្បាលស្ពាន​មាន​ទីតាំង​ប៉ែក​ខាងត្បូង​ឆៀង​ខាងលិច​ភ្នំ​គូលែន និង​ស្ថិតនៅ​ខាងជើង​ឆៀង​ខាងកើត​ទី​រួម​ខេត្តសៀមរាប​។ រមណីយ​ដ្ធា​ន ក្បាលស្ពាន​សម្បូរ​ទៅដោយ​ចម្លាក់​លិង្គ​ថ្ម​បង្កប់​នូវ​រចនាបថ បែប​អ​បិ​យ​ជំនឿ​សំដៅលើ​ព្រះអាទិទេព និង​សត្វ​ផ្សេងៗ​។ អ្វីដែល​ពិសេស​នោះ​គឺ​ចម្លាក់​ទាំងអស់​ត្រូវបាន​ឆ្លាក់​នៅលើ បាត និង​ច្រាំងទន្លេ​ដែល​អាច​មើលឃើញ​ពីលើ​ទឹក​យ៉ាងច្បាស់​។ ចម្លាក់​ទាំងអស់នេះ​លាតសន្ធឹង​តាម​បណ្ដា​យ​ស្ទឹង​ក្បាលស្ពាន ដែលមាន​ប្រវែង​ប្រហែល​៥០​ម៉ែត្រ​។​

 

​ក្បាលស្ពាន​ឬ​ហៅ​បាន ថា​ជ្រលង​លិង្គ​មួយ​ពាន់​ដោយសារតែ​ក្នុងចំណោម​ចម្លាក់​អស្ចារ្យ ទាំងអស់នោះ​ចម្លាក់​លិង្គ​មួយ​ពាន់​មាន​ភាពលេច​ធ្លោ​ជាងគេ ដោយ​ត្រូវបាន​ឆ្លាក់​នៅ​បាតទន្លេ​ក្នុង​រជ្ជកាល​ព្រះបាទ សូរ្យ​វរ្ម័នទី​១ នៅ​សតវត្ស​ទី​១១​ក្រោម​ការជួយជ្រោមជ្រែង​ពី​មន្ត្រី​ក្រោម ឪ​វាទ​ម្នាក់​របស់​ព្រះអង្គ​។ ក្រៅពី​ចម្លាក់​ថ្ម បុរាណ​ទាំងអស់នេះ​ភ្ញៀវទេសចរ​ក៏​អាច​លេង​ទឹក​ដ៏​ត្រជាក់​ក្រោម ម្លប់​ដើមឈើ​ត្រឈឹងត្រឈៃ​ផងដែរ​។ ដើមឈើ និង​បរិយាកាស​ដ៏​ត្រជាក់​កាន់តែ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន អារ​ម្ម​ណ៏​ធូរស្រាល​។​

 

​នៅតាម​ផ្លូវ​ទៅ​រមណី​ដ្ធា​ន ក្បាលស្ពាន​លោកអ្នក​ក៏​អាច​ចូល​ទស្សនា​ប្រាសាទបន្ទាយស្រី​ជាមួយ នឹង​ក្បូរ​ក្បាច់រចនា​ល្អ​វិចិត្រ​ដែល​បាន​ថែរក្សា​យ៉ាង​ល្អ រហូតមកទល់​សព្វថ្ងៃ​នេះ​។ ដើម្បី​ចំណេញ​ពេលវេលា​លោក អ្នក​គួរ​លៃ​ពេល​កន្លះ​ថ្ងៃ​សម្រាប់​ដំណើរ​កម្សាន្ត​ទៅកាន់ ទីតាំង​អ​ច្ឆ​រិ​យះ​ទាំងពីរ​នេះ​។​

 

​ចំណែក​ប្រភពពី​គី​វី​មេ​ឌា​បានបង្ហាញ​ឲ្យ​ដឹងថា ​ក្បាលស្ពាន​ស្ថិតនៅ​ចំងាយ​៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង ប្រហែល​១៨​គីឡូម៉ែត្រ​ពី​ប្រាសាទបន្ទាយស្រី ។ កន្លែង​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជ្រលង​នៃ​លិង្គ​១០០០​។ កន្លែង​នេះ​មាន​ចម្លាក់​ធ្វើ​អំពី​ថ្ម​នៅក្នុង និង ជុំវិញ​ស្ទឹង​ក្បាលស្ពាន​។ ចម្លាក់​ទាំងនេះ​ភាគច្រើន​សាង​ឡើង​ពី​សតវត្ស​ទី​១១ ដល់ទី​១៣ ក្បាលស្ពាន​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សុរិយ្យ​វរ្ម័នទី​១ និង ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ​ព្រះបាទ Udayadityavarman II ។​

 

​ដោយសារ​គេ​យល់ថា ទឹក​ដែល​ហូរ​តាម​ទីនេះ​ជា​ប្រភព​នៃ​ការចម្រុងចម្រើន និង​ត្រជាក់ត្រជុំ ហើយ​ម្យ៉ាង ទៀត​យកទៅ​ប្រើការ​ក្នុង​កសិកម្ម​ផង គេ​បាន​ឆ្លាក់​លិង្គ​រាប់មិនអស់ ដែល​ស្នង​ព្រះ​ឥសូរ នៅ តាម​បាត​ស្ទឹង ចាប់ពី​ខាងជើង​ផែ្ន​ក​ខាងលើ​នៃ​ស្ពានថ្ម​ធម្មជាតិ ចុះ​រហូតដល់​ទឹកធ្លាក់​។ ដូ​ចេះ្ន​ហើយ​បានជា​សិលា​ចារិក សំ​ស្ក្រិ​ត​ហៅ​ទីនេះ​ថា សហ​ស្រ​លិង្គ​១​។ ម្តងៗ​មាន​ឆ្លាក់​យោនី​ជា​បល្ល័ង្ក​ភ្ជាប់​ជាមួយ​ផង ចម្លាក់​ទាំងនេះ រាយ​នៅ​បាត​ស្ទឹង ប្រវែង​ប្រមាណ​២០០​ម៉ែត្រ នៅតាម​ច្រាំង​និង​នៅលើ​ជ​ញ្ឆាំ​ង​ខ្លះៗ​ផង​។ ក្រៅពីនេះ​ចម្លាក់​នៅ​ច្រើន​ក​នែ្ល​ង​មាន​រូប​ព្រះ​នារាយណ៍ ផ្ទុំ​កណ្តាល​មហាសមុទ្រ​នា​អន្តរកប្ប​មួយ​។ ព្រះព្រហ្ម​ផុស ចេញពី​ផ្ចិត​ព្រះ​នារាយណ៍​តាម​ផ្កាឈូក​មួយទង​ដើម្បី​បង្កើត​លោក​ថ្មី​។ គឺ​ទឹក​ដែល​ហូរ​កាត់ ព្រមទាំង​ទទួល មន្ត​ពី​ចម្លាក់ អស់ទាំង​នេះឯង​ដែល​បង្កើតជា​ស្ទឹង​ឬ​ស្សី ហើយ​បែក​ខ្នាយ​មកជា​ស្ទឹង​ពួក​និង ស្ទឹង​សៀមរាប ៕

070713tra1

0001-KbalSpeanLinga 0002-107429-759777 

 

 

Leave a Reply

(*) Required, Your email will not be published