អ្នកវិទ្យាសាស្ត្រ​បកស្រាយ​អាថ៌កំបាំង​គីង្គក់ “​ប​ន្ទុះ​” ខ្លួនឯង​ងាប់

, , Leave a comment

​ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​ទើប​បកស្រាយ​បាន​នូវ​បាតុភូត​ចម្លែក​មួយ​នៅពេលដែល​គីង្គក់​ប្រមាណ​១០០០​ក្បាល​បាន “​ប​ន្ទុះ​” ខ្លួន​ងាប់​នៅ Hamburg ប្រទេស​អាល្លឺម៉ង់​។ គួរ​រម្លឹក​ឡើងវិញ​ថា នៅ​ខែ មេសា ឆ្នាំ​២០០៥ មាន​គីង្គក់​ប្រមាណ​១០០០​ក្បាល ត្រូវបាន​គេ​ពិនិត្យឃើញ​ងាប់​នៅ​បឹង​តូច​១​នា​ក្រុង​Hamburg ប្រទេស​អាល្លឺម៉ង់ ។ រីឯ​អ្នក​នៅ​កន្លែងកើតហេតុ​ដែល​បានឃើញ​ប្រាប់ថា គីង្គក់​ទាំងនេះ វា​បំប៉ោង​ខ្លួន​ធំ​ជាង ៣,៥ ដង នៃ​ទំហំ​ខ្លួន​របស់​វា រួច​ក៏​ផ្ទុះ​បណ្តាល​ឲ្យ​ពោះវៀន​ខ្ទាត​ចម្ងាយ​រាប់​ម៉ែត្រ​ឯណោះ​។​

 

​ករណី​គីង្គក់​ផ្ទុះ​ខ្លួនឯង​ងាប់​បែបនេះ​ត្រូវបាន​គេ​កត់ត្រា​ទុក​ដំបូង​នៅ​ឆ្នាំ​១៩៦៨ នា​ប្រទេស​អាល្លឺម៉ង់​។ រឿង​ស្រដៀង​គ្នា​នេះដែរ ក្រោយមក​បានកើត​ឡើង​នៅ​ប្រទេស ប៊ែ​ល​ហ្សិ​ក​, ដា​ណឺ​ម៉ាក និង​អាមេរិក​។ ប៉ុន្តែ​ពុំមាន​ករណី “​ប​ន្ទុះ​ខ្លួន​ងាប់​” ច្រើន​ដូច​នៅ Hamburg (​អាល្លឺម៉ង់​) នោះទេ​។ បាតុភូត​ចម្លែក​នេះ ជា​អាថ៌កំបាំង​មួយ​។ អ្នកសារព័ត៌មាន​ហៅ​បឹង​កើតហេតុ​នោះ​ថា “​បឹង​របស់​មជ្ជ​រាជ​”​។ ក្រុម​ម​ន្ត្រិ​សុខាភិបាល​បាន​ព្យាករណ៍​ថា វា​អាច​បណ្តាលមកពី Virus រាតត្បាត ឆ្លង​ពី​សេះ​អាមេរិក​ខាងត្បូង​ដែល​បានធ្វើ​ការប្រណាំង​នៅក្បែរនោះ​។ ប៉ុន្តែ​អ្វីៗ​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​ប៉ុណ្ណោះ ។​

 

Frank Mutschmann អ្នកជំនាញការ​កំពូល​ខាង​សត្វ បាន​រកឃើញ​នូវ​អាថ៌កំបាំង​ពី​បាតុភូត​គីង្គក់​ប​ន្ទុះ​ខ្លួន​ងាប់​នេះ​។ លោក​បាន​ពិនិត្យឃើញ​នូវ​ស្នាមរ​យ៉ះ​ស្រដៀង​គ្នា​លើ​ខ្នង​របស់​គីង្គក់ ដែល​ងាប់​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ស្នាម​ចឹក​របស់​សត្វ​ក្អែក ។ លើសពីនោះ​ទៀត គឺ​ពពួក​គីង្គក់​បំប៉ោង​ខ្លួន​ងាប់​ទាំងនោះ សុទ្ធសឹង​បាត់​ថ្លើម​។​

 

Frank ពន្យល់ថា ពួក​ក្អែក​មានការ​ឆ្លាត​វៃ​ណាស់​! វា​ដឹងថា​ស្បែក​គីង្គក់​មាន​សារធាតុពុល ហើយ​មានតែ​ថ្លើម​ប៉ុណ្ណោះ​ដែល​ប៉ូវ និង​ឆ្ងាញ់​។ ហេតុនេះ ក្អែក​តែង​ចឹក​ខាំ​យក​ថ្លើម​ស៊ី​។ រីឯ​គីង្គក់ ទោះបី​បាត់​ថ្លើម​ក៏​នៅ​ប្រឹង​បំប៉ោង​ខ្លួន​ដើម្បី “​ស្វ័យការពារ​” ហើយដោយ​ពុំមាន​សាច់ដុំ​ខ្នង​ធ្វើ​ឲ្យ​ពេល​សួត​ឡើង​ប៉ោង នឹង​រយះ​សាច់​បែកធ្លាយ​គ្រឿងក្នុង​ចេញ​តែម្តង​៕ ប្រភព​បន្ថែម​

21-8-2014 (2) 21-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published