ទំនេរ​ចេញ​ឆក់ គេច​មិន​ផុត​ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​តែ​មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សណ្ឋាគារ K.L តាម​វិថី​ន​រោ​ត្ដម​កែង​ផ្លូវ​លេខ​២៤០ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

 

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ អ៊ី​សា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា និង​ម្នាក់ទៀត​ឈ្មោះ ហ៊ូ សេន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៧ ផ្លូវ​ទន្លេសាប សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ប្រាក់ ស្រស់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

 

​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មកដល់​ចំណុច​មុខ​អតីត​រដ្ឋសភាជាតិ​លើ​កំណាត់​មហាវិថី​សុធារស​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ស្របពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Q-8730 មក​អែប​ក្បែរ ហើយ​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ម៉ាក NOKIA630 ពណ៌​ខ្មៅ ហើយ​ព្យាយាម​បើក​រត់គេចខ្លួន ប៉ុន្តែ​ត្រូវ​កងកម្លាំង​សមត្ថកិច្ច​តម្រួត​ឃើញ​ទាន់ ក៏​ជិះ​ប្រដេញ​តាម​ចាប់បាន​តែម្តង​។​

 

​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

21-8-2014

 

Leave a Reply

(*) Required, Your email will not be published