លោក សំ សុផល្លា មេ​ប៉ុស្តិ៍​ច្រកទ្វារ​អូរ​លាវ រង​ការចោទប្រកាន់ រឿង​បើកភ្លើង​ខៀវ ឲ្យ​មានបទល្មើសដឹកឈើ​ឆ្លងដែន​

, , Leave a comment

ខេត្តក្រចេះ ៖ ​តាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅ​ចំណុច ឃុំ​ស្រែ​ចារ បាន​ក្លាយជា​កន្លែង ដែល​បទល្មើស​ដឹកជញ្ជូន ឈើ​ខុសច្បាប់ ឆ្លងកាត់​យ៉ាងសកម្ម ដោយ​ក្រុម​ឈ្មួញ​អាចធ្វើ សកម្មភាព​តាម​គ្រប់​រូបភាព​។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង ៩​និង​៤០ នាទី​ព្រឹក ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣ មាន​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត ចេញពី​ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ដឹក​តាម​រថយន្ត កែច្នៃ​អូស​ដោយ​ត្រាក់ទ័រ ឆ្លងកាត់​ក្រុមហ៊ុន ហៃ​យ៉ុង គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វៀតណាម ឆ្លងកាត់​ប៉ុស្តិ៍​អូ​លាវ ហៅ​ច្រក D1 និង D2 ដែល​គ្រប់គ្រង​ដោយ​លោក សំ សុ​ផល្លា ។​

ក្នុងតួនាទី​ជា​មេ​ប៉ុស្តិ៍ ច្រកព្រំដែន​ទ្វេភាគី​អូ​លាវ នៃ​វរៈ​នគរបាល ការពារ​ព្រំដែន​៦១៩ លោក សំ សុ​ផល្លា រួមជាមួយ អង្គភាព​យោធា​២០៤ បាន​បើកភ្លើង​ខៀវ ឲ្យ​ក្រុម​ឈ្មួញ​ដឹកឈើ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន ដើម្បី​លាភសក្ការៈ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន មិន​គោរព​តាម​បទបញ្ជា របស់​ប្រមុខ​រាជរដ្ឋាភិបាល ម្តងណា​ឡើយ​។​

 

​លោក សំ សុ​ផល្លា ក៏បាន​ឃុបឃិត​ឲ្យ ក្រុម​ឈ្មួញ​ឈរជើង ចាំ​ប្រមូល​ទិញ​ឈើ ដោយ​ខុសច្បាប់ នៅក្បែរ​ចំណុច​ព្រំដែន ដោយ​គ្មាន​ក្រែង ញញើត​អ្វី​ឡើយ​។ ជុំវិញ​បញ្ហា​ពាក់ព័ន្ធ​ខាងលើនេះ គ្មាន​មន្ត្រី​ណា​ម្នាក់​ចេញមុខ ស្រាយ​បំភ្លឺ​ពី​ករណី​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ នៅ​តំបន់ ខាងលើនេះ​ទេ​៕

Wat-P1010745

 

Leave a Reply

(*) Required, Your email will not be published