រថយន្ដ​វី​ហ្គោ​របស់​ក្រសួងសុខាភិបាល បុក​រថយន្ដ​សាំ​យ៉ុង បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​ជាច្រើន​នាក់​របួសធ្ងន់ ស្រាល​

, , Leave a comment

​ខេត្តក្រចេះ : យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់ ៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ជាច្រើន​នាក់​ទៀត​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ដ វី​ហ្គោ របស់​ក្រសួងសុខាភិបាល​បុក​រថយន្ដ​សាំ​យ៉ុង ព្រមទាំង​ម៉ូតូ​ពេញទំហឹង​កាល​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ស្ថិតនៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ដ​វី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​១២.២-០៣៣១ ធ្វើ ដំណើរ​ក្នុងទិសដៅ​ចេញពី ខេត្ដ​មណ្ឌលគិរី ស្រាប់តែ​ដល់​ចំណុចកើតហេតុ​នេះ បាន​រេ ចង្កូត​បុក​រថយន្ដ​សាំ​យ៉ុង​រត់​ឈ្នួល កំពុង​ចត តាម​ចិញ្ចើមផ្លូវ​លើកដាក់​ឥ​វ៉ាន់​របស់​អ្នក ដំណើរ បណ្ដាលឱ្យ​ប៉ើង​រថយន្ដ​ធ្លាក់​ពី​ផ្លូវស្លាប់ អ្នកបើករថយន្ដ​និង​ព្រូ​រថយន្ដ​ភ្លាមៗ​នៅ​កន្លែង កើតហេតុ ហើយ​អ្នកដំណើរ​៣​នាក់​បាន​រង របួសធ្ងន់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ។​

 

​អធិការនគរបាល​ស្រុក​ស្នួល​បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ អ្នកបើករថយន្ដ​ដែល​មិន ស្គាល់​អត្ដ​សញ្ញាណ​បាន​រត់​គេចខ្លួនបាត់ ដោយ បន្សល់ទុក​រថយន្ដ នៅ​កន្លែងកើតហេតុ ។​ ​លោក​បន្ដថា ក្រោយ​ទទួលបាន​ពី​គ្រោះថ្នាក់ ចរាចរ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​របស់ លោក​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ​និង​ជួយ​ដឹក​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់ ទៅកាន់​មន្ទីរពេទ្យ ដោយឡែក​ជនរងគ្រោះ ដែល​ស្លាប់ កំពុង​ទាក់ទង​និង​ស្វែងរក​សាច់ ញាតិ​របស់​ពួកគេ ។​

 

​រថយន្ដ​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សា​ទុកជា​បណ្ដោះ​អាសន្ន នៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ស្នួល ដើម្បី​ចាត់ការ​បន្ដ​តាម ផ្លូវច្បាប់​៕

20-8-2014

20-8-2014 (3) 20-8-2014 (4)  20-8-2014 (1) 20-8-2014 (2)

 

Leave a Reply

(*) Required, Your email will not be published