បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ប៉ះ​គេ​ដួល​ខ្លួនឯង អ្នកកាសែត​ទៅ​ថត​ស្តោះ​ទឹកមាត់​ដាក់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ បន្ទាប់ពី​បុរស​រូបនោះ​បានធ្វើ​សកម្មភាព​ជេរប្រមាថ​និង​ស្តោះ​ទឹកមាត់ ដាក់​អ្នកកាសែត​ពេល​ចុះ​ថតរូប​និង​យក​ព័ត៌មាន ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​នៅ​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​ ២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។​

 

​សេចក្តីរាយការណ៍​បានបញ្ជាក់​ទៀតថា មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ រួច​បាន​ប៉ះគ្នា​ជា​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​ដួល ពេលនោះ​អ្នកកាសែត ( មិន​ស្គាល់​អង្គភាព ) ដែល​ឆ្លងកាត់​ឃើញ​ក៍បាន​ថតរូប តែ​ត្រូវ​បុរស​នោះ​ជេរប្រមាថ​និង​ស្តោះ​ទឹកមាត់​ដាក់ ព្រមទាំង​ចង់វាយ​អ្នកកាសែត​នោះ​ថែមទៀត ប៉ុន្តែ​បាន​អ្នកភូមិ​ជួយ រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ​តែម្តង​។ ព័ត៌​មាន​លម្អិត​​រាយ​ការណ៍​បន្ត​ទៀត៕

20-8-2014 (2) 20-8-2014 (3) 20-8-2014 (4) 20-8-2014 20-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published