Hull City ត្រៀម​សំណើ​រទិញ Danny Welbeck ពី​Man Utd

, , Leave a comment

​ក្រុម​ខ្លា Hull City កំពុងតែ​រៀបចំ​សំណើរ​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ​របស់​ក្លិប​បិសាច​ក្រហម Manchester United គឺ​កីឡាករ Danny Welbeck​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ចូល​លេង​បានតែ​១៥​ប្រកួត ប៉ុណ្ណោះ​នៅ​ទឹកដី Old Trafford សម្រាប់​ក្របខណ្ឌ Premier League កាលពី​រដូវ​កាល​មុន​។​

 

​ក្រោម​ការដឹកនាំ​ថ្មី​របស់លោក Louisvan Gaal ត្រូវបាន​គេ​មើលឃើញថា​លោក​បានផ្តល់​សេចក្តីទុកចិត្ត​ដល់​កីឡាករ Wayne Rooney និង Robinvan Persie ឲ្យ​ចូល​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ជាហេតុ​ធ្វើ​ឲ្យ​ឱកាស​របស់ Welbeck កាន់តែ​បាត់បង់​។​

 

​យោងតាម​គេហទំព័រ The Mirror បាន​ចុះផ្សាយ​ថា​គ្រូបង្វឹក​ក្លិប Hull លោក Steve Bruce កំពុងតែ​មានបំណង​ចង់​នាំយក​ខ្សែប្រយុទ្ធ​រូបនេះ ដើម្បី​ជំនួស​តំណែង​របស់​កីឡាករ Shane Long ដែល​បាន​ផ្លាស់​ទៅកាន់​ក្លិប Southampton៕

welbeck_2996714

 

Leave a Reply

(*) Required, Your email will not be published