Liverpool មាន​ចំណាប់អារម្មណ៍​ចង់បាន​ខ្សែការពារ Marcos Rojo

, , Leave a comment

​ក្លិប​ហង្ស​ក្រហម Liverpool ត្រូវបាន​គេ​រាយការណ៍​ថា កំពុងមាន​ចំណាប់អារម្មណ៍​ចង់​ទិញយក​ខ្សែការពារ​ឆ្វេង​របស់​ក្លិប Sporting Lisbon គឺ​កីឡាករ Marcos Rojo​។ ខ្សែការពារ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ក៏​កំពុងមាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់​ក្លិប Southampton ផងដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ Rojo ត្រូវបាន​គេ​ជឿថា​រូបគេ​មានបំណង​ផ្លាស់​ទៅលេង​ឲ្យ​ក្លិប​ដែលមាន​កៅអី​លេង​ក្នុង​ក្របខណ្ឌ Champions League​។​

 

​យោងតាម​សារព័ត៌មាន TheExpress បាន​ចុះផ្សាយ​ថា Rojo អាច​នឹង​ក្លាយជា​កីឡាករ​ថ្មី​ម្នាក់ទៀត​ដែល​ផ្លាស់​មកកាន់ Liverpool ក្រោយពេល​ក្លិប​នេះ​ទើបតែនឹង​ទទួលបាន​ខ្សែការពារ Alberto Moreno ពី​ក្លិប Sevilla៕

Marcos_Rojo-381429

 

Leave a Reply

(*) Required, Your email will not be published