សមត្ថកិច្ច​ចាប់ខ្លួន​កូនចៅ​លោក សូ​យ សារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ពីរ​នាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​ករណី​កំហែង​យក​

, , Leave a comment

​ខេត្តក្រចេះ : ​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បានអោយដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​២​នាក់​​ដែលជា​កូនចៅ លោក សូ​យ សារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ពុករលួយ​ដុះ​​ស្លែ ឈ្មោះ មិញ ស៊ីថា មាន​តួនាទី​ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ និង​ម្នាក់​​ទៀត​ឈ្មោះ សន ណារិន នាយរង​សង្កាត់រដ្ឋបាល​ជ្រោយ​បន្ទាយ​ដែល​ស្ថិតក្នុង​ផ្នែក​រដ្ឋបាល​​ព្រៃឈើ​ស្រុក ព្រែក​ប្រសព្វ ត្រូវ​កម្លាំង​អធិការដ្ឋាន នគ​បាល​ក្រុង​ក្រចេះ​ធ្វើ​ការចាប់​ឃាត់ខ្លួន​ ​កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ទីតាំង​អាហារ​ដ្ឋា​ន ព​ណ្ណា​រាយ​ស្ថិត​​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​រីករាយ​សារ​ទរ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទាំងពីរ​រូបនេះ​មានឈ្មោះ មិញ ស៊ីថា ជា​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ និង​ឈ្មោះ សន ណារិន ជា​នាយរង​សង្កាត់ ត្រូវបាន​ចាប់ខ្លួន ដោយ​យោងតាម​បណ្តឹង របស់​ប្រជាពលរដ្ឋ ។ ពួកគេ​ទាំង ២​នាក់ ត្រូវបាន​ចាប់ខ្លួន នៅ​ចំណុច​ទីតាំង​អាហារ​ដ្ឋា​ន ព​ណ្ណា​រាយ នៅ​កណ្តាល​ក្រុង​ក្រចេះ បន្ទាប់ពី​ទទួល​ប្រាក់​ចំនួន​១៥០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង នូវ​ទូក​ម៉ាស៊ីន​មួយគ្រឿង​ដឹកឈើ​ជន្លង់​​ម្រេច ។

 

​ដើមចម​ដែល​នាំឱ្យមាន ការចាប់ខ្លួន​មេព្រៃ​ទាំងពីរ​នាក់​នោះ គឺ​ត្រូវ​ប្រភពព័ត៌មាន​មួយចំនួន និយាយថា ផ្តើមចេញពី​ការចាប់​ឈើ​ជន្លង់ម្រេច ចំនួន​ជាង​៦៥០ ដើម រួម​នឹង​ទូក​ម៉ាស៊ីន​​មួយគ្រឿង កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ ២០១៤ នៅ​ចំណុច​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ ​ប្រសព្វ ខេត្តក្រចេះ ទោះបីជា​ការដឹកជញ្ជូន​ឈើ​ជន្លង់ម្រេច​នេះ ត្រូវ​ឈ្មួញ​បាន​រត់​ការបង់​​លុយ​ឱ្យ​មេព្រៃ​ពុករលួយ​ទាំងពីរ​នាក់​ខាងលើ ដែលជា​កូនចៅ​លោក សូ​យ សារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​រួចរាល់​ហើយក៏​ដោយ​។

 

ប្រភព​មិន​ច្បាស់​ការណ៍​មួយ ពី​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​១៤ ខែសីហា កន្លងទៅនេះ​មន្ត្រី​ទាំង​២​នាក់​បានធ្វើការ​ចុះបង្ក្រាប​ចាប់​ឈើ​ជន្លង់ម្រេច ប្រមាណ​ជា ៦៥០​ដើម ក្នុងនោះ គឺមាន ការជម្លៀសចេញ នូវ​ឈើ​ជន្លង់ម្រេច​អស់​មួយចំនួន ដើម្បី​ប​ន្ឋូ​រ​បន្ថយ​ ​និង​បង់ប្រាក់​ផាកពិន័យ ព្រមទាំង មានកា​ដោះលែង នូវ​ទូក​ម៉ាស៊ីន​មួយគ្រឿង ជា​ថ្នូរ​នឹង​ទឹក​​ប្រាក់​ចំនួន​១៥០០​ដុល្លារ​ក្រៅពី​ទឹកប្រាក់​បង់​ផាកពិន័យ​ចំនួន​៥០០០​ដុល្លារ​ផ្សេង។

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់ថា​ឈ្មោះ មិញ ស៊ីថា និង​ឈ្មោះ សន ណារិន​កម្លាំង​អធិការ​ ​ដ្ឋា​នន​គ​បាល​ក្រុង​ក្រចេះ​ធ្វើការ​ចាប់​ឃាត់ខ្លួន​អស់​រយៈពេល ២​យប់ ដើម្បី​ធ្វើការ​សាកសួរ និង​ត្រូវបាន​បញ្ជូន​ខ្លួន ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែសីហា​  ឆ្នាំ​២០១៤ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កំហែង​យកប្រាក់ ៕

20-8-2014 20-8-2014 (2)

 

Leave a Reply

(*) Required, Your email will not be published