ជិះ​ម៉ូតូ​តាមផ្លូវ ត្រូវ​រថយន្ត​ដឹក​ដី​បុក បណ្តាល​ឲ្យ​របួសធ្ងន់​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​រថយន្ត បណ្តាល​ឲ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់ ត្រូវ​ដឹង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ក្នុងភូមិ​វាល​មាស ស្រុក​វាលរេញ ខេត្ត​ព្រះសីហនុ​។​

 

​ជនរងគ្រោះ​មានឈ្មោះ ងួន ម៉ៅ ភេទ​ប្រុស ជា​អ្នកបើក​ម៉ូតូ និង​ម្នាក់ទៀត​ឈ្មោះ អ៊ី ភេទ​ប្រុស​ជា​អ្នករួមដំណើរ​ជាមួយ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បែន​ដឹក​ដី ម៉ាក​គៀ មួយគ្រឿង​ពណ៌​ខៀវ ពាក់​ស្លាក​ភ្នំពេញ​3B-7550 បើកបរ​តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​បំណង​ទៅកាន់​រាជធានី​ភ្នំពេញ​។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាកវ៉េវ ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ទាំង​២​នាក់​។ ភ្លាមៗ​នោះ​ជនបង្ក​បាន​បើកទ្វារ​រថយន្ត​ចុះ​គេចខ្លួន​បាត់ស្រមោល​។​

 

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ស្រុក​វាលរេញ​ដើម្បី​ដោះស្រាយ​គ្នា​ជា​ក្រោយ​តាម​និតិ​វិធី​៕

20-8-2014 20-8-2014 (1)

 

Leave a Reply

(*) Required, Your email will not be published