សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បង្ហាញមុខ​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​

, , Leave a comment

​ខេត្តសៀមរាប : កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៤ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ អ៊ុំ​សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បានធ្វើការ​បង្ហាញមុខ​សញ្ញា​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ចំនួន​៥​នាក់​។​

 

​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​សមត្ថកិច្ច​បង្ហាញ​មាន​១-​ឈ្មោះ ខុន បូ​រាជ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​នៅ​ម៉ោង​១៧​និង​២០​នាទី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៤​។ ២-​ឈ្មោះ ខុន ប៊ុន រ៉ុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​នៅ​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៤ ខែសីហា​ឆ្នាំ​២០១៤​។ ៣-​ឈ្មោះ បាន ឌី​ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​នៅ​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៤​។ ៤-​ឈ្មោះ វន កុមារ ហៅ​ប្រុស ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​នៅ​ម៉ោង​១៧​និង​៤០​នាទី ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៤​។ ៥-​ឈ្មោះ នល់ វណ្ណ​ណាក់ ហៅ​ផាក់​ឡូ​វ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​នៅ​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៤​។​

 

​ក្រោយពី​បង្ហាញមុខ​ជនសង្ស័យ សមត្ថកិច្ច​បានរៀបចំ​កំណត់ហេតុ និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

19-8-2014

 

Leave a Reply

(*) Required, Your email will not be published