ប្រទេសរុស្ស៊ី ៖ រឿងដែលចម្លែកស្ទើរពុំអាចជឿបាននោះ គឺសៀវភៅដែលបានបោះពុម្ភផ្សាយនាឆ្នាំ១៩៣១ ដោយប្រើរូបភាពសម្រាប់សង្គម១ ស្ទើរគ្មាន Sex របស់សូវៀតអាចត្រូវបានបោះពុម្ភផ្សាយ ។ តាមរយៈនោះវាអាចឆ្លុះបញ្ចាំងនូវអតីតកាល “ធូរលុង” ១ នៃយុគ្គស្តាលីន និងមនោគមវិជ្ជា Stalinist ។ យោងតាមគេហទំព័រសិក្សាមួយរបស់ប្រទេសរុស្ស៊ីឈ្មោះ rosswolfe ។
របកគំហើញនេះបានធ្វើឲ្យមានការចាប់អារម្មណ៍បំផុតដើម្បីប្រឆាំងនឹងគ្រោះអនក្ខរកម្ម (ការមិនចេះអក្សរ) សម្រាប់យុវជន ក្នុងដែនដីរុស្ស៊ីដ៏លូលាយ ជំនាន់សហភាពសូវៀតនោះ សិល្បករប្រជាជនសូរៀត Sergey Merkurov បានច្នៃប្រឌិតសៀវភៅអំពីព្យញ្ជនៈ មាន ៣៦ អក្សរ Kirin ក្នុងភាសរុស្ស៊ី ដោយសំណូមពរធ្វើយ៉ាងណា ត្រូវមានគំនូរ ៣៦ ក្បាច់ ដែលទាក់ទាញ “ងាយយល់ ងាយចាំ” ។
ក្នុងគំនូរព្យញ្ជនៈរុស្ស៊ី (Cobet Copy) Merkurov បានដាក់បន្ថែមនូវរូបភាពពី “ក្បាច់រួមសង្វាស់” ក្នុងអក្សរនិមួយៗ… ។ ក្នុងសៀវភៅពាសពេញទៅដោយរបៀមរួម Sex គ្រប់បែប ដែល “សិល្បះករប្រជាជន” រូបនេះ នឹងស្រមៃឃើញ ។ គេបានឲ្យរហស្សនាមថា ជាសៀវភៅ “Kama Sutra ដោយព្យញ្ជនៈ” ព្រោះបែបនេះ វាពិតជាងាយទាញចំណាប់អារម្មណ៍របស់មនុស្សពេញវ័យ ឲ្យងាយចងចាំបំផុត ៕