ស្នាក់​កា​រ​សន្តិ​សុខ​​ ៧០​៨​ គ្រាន់​តែជាប៉ុស្តិ៍ជ​ជុះ ប្រ​មូល​លុយ​យក​ទៅធ្វើមា​ន​ ធ្វើបា​ន ផ្ទាល់​ខ្លួ​ន លោក​មេ​ប៉េ​អឹមេខ​ត្តក្រ​ចេះ​មើ​​ល​ផ​ង​​

, , Leave a comment

ខេ​ត្តក្រ​ចេះ​ ​៖ ស្នាក់​ការ​សន្តិសុខ​ ៧០៨​ ជា​ស្នាក់ការ​រ​ប​ស់​កង​រា​ជ​អាវុ​ធហត្ថ​ខេត្ត​ក្រ​ចេះ​ដែ​ល​មា​ន​ទី​តាំ​ងនៅ​តា​ម​កំ​ណា​ត់ផ្លូវ​ជា​តិ​លេ​ខ ៧​  ស្ថិត​ក្នុង​ភូមិ​ស្រែ​ស្បូវ​ ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ​ខេត្ត​ក្រ​ចេះ​ មាន​តួនាទី​កា​រ​ពារសន្តិសុខ​ស​ណ្តាប់​ធ្នាប់​សង្គម​ត្រួតពិ​និ​ត្យ​បទ​ល្មើស​ផ្សេងៗ​ ។ ​ប៉ុន្តែកា​​រអនុវត្ត​ជា​ក់ស្តែង​​ស្នាក់​កា​រសន្តិសុ​ខ ៧០៨ ដែល​មា​ន​បុគ្គ​ល​ខិ​ល​ខូចប្រចាំ​កា​រ​ មិន​ដែល​ឈឺ​ក្បាល​វិល​មុខ​អ្វី​ឡើយ ​ចំពោះ​ការ​ដឹក​ជញ្ជូ​ន​ឈើ​ ល្មើស​ច្បាប់​ដឹ​កជញ្ជូ​នឆ្លង​កា​ត់​ដូចជា​ រថ​យ​ន្តដឹក​ឈើ​រ​បស់​លោ​ក​ ស៊ាត​ ​សុ​ខុម ​លោក​ អ៊ូ​ខុង លោក​ ដួង​ លោក​ យ៉ា​ ព្រ​ម​ទាំង​រ​ថ​យន្ត​ល្មើស​ជា​ច្រើ​ន​ទៀត​មិ​នខ្វល់​ និង​កា​រ​បង្ក្រា​ប​ទេ​ តែ​ចំ​ពោះ​រ​ថ​យ​ន្ត​តា​ក់​ស៊ីមា​ន​រថ​យន្ត​ទូរី​ស​ គឺកៀ​បបង្ខំឲ្យ​ចូល​ប​ង់លុយ​ដែ​ល ត្រូវ​ប្រ​ជាព​លរដ្ឋបា​ន​រិះគ​ន់ថា​ ស្នាក់​កា​រស​ន្តិ​សុ​ខ ៧០៨​ ជា​ស្នាក់​កា​រ​របស់​​កង​រាជអាវុធ​ហត្តខេ​ត្ត​ក្រចេះ ​គ្រាន់​តែ​ជា​ប៉ុស្តិ៍ជជុះ​មួយ​ក្នុង​ការប្រ​មូលលុ​យយ​កទៅ​ធ្វើមាន ធ្វើបា​​នផ្ទាល់ខ្លួន​ប៉ុណ្ណោះ ។

 

អ្នក​រ​កស៊ី​ដឹក​ជញ្ជូន​ទំ​និញ​​តា​មតាក់ស៊ី​ពីខេត្ត​ស្ទឹង​ត្រែង​ ខេត្ត​រត​ន​គីរី​ បាន​បង្ហើប​ឲ្យ​ដឹងថានៅពេលបើកបរឆ្លងកាត់ ស្នាក់ការសន្តិសុខ​ ៧០៨​ ដែល​គ្រប់​គ្រង​ដោយ​លោ​ក កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​ គឺ​រថ​យ​ន្តដឹកជញ្ជូនទំនិញទាំងតូចទាំងធំជាពីសេស គឺរ​ថ​យន្តសាំ​យ៉ុ​ងដឹក​គ្រឿ​ងសង្ហារឹម​មាន​ដូ​ច​ជា​គ្រែ​ តុ ​ទូ ឬសា​ឡុង មេទ្វារ​ជាដើម គឺ​តែ​ត្រូវ​​​តម្រង់​ជួរ​គ្នាហើ​យអ្នក​បើក​ប​ររ​ថ​យ​ន្ត  ឬ​ព្រូ​រ​ថ​យ​ន្តត្រូវ​កា​ន់​លុយ​យក​ទៅប​ង់ជូន​មន្ត្រី​ប៉េ​អឹ​ម​​ដែ​ល ​ប្រចាំ​ការ​ឈ​រ​ជំទែ​ងចេញ​កាក់​យក​លុយ​​ដោ​យគ្មា​ន​មេកើ​យ​ណា​ប្រ​ដៅ​សោះ​ឡើយ ។

 

ដោ​យឡែ​កសម្រាប់​​រថយ​ន្តដឹក​ឈើប្រណី​ត​មា​ន គ្រ​ញូង​រ​ប​ស់លោ​ក​ ស៊ា​ត​ ​សុខុ​ម​ ​លោក​ អ៊ូខុ​ង​  លោក ​ដួង ​លោក ​យ៉ា ព្រម​ទាំង​រថយន្ត​ល្មើស​​ជា​ច្រើន​ទៀត​មិន​ខ្វល់​ និង​ការ​បង្ក្រាប​ឡើយ​ ព្រោះ​មា​ន​កា​រឃុ​ប​ឃិ​ត​ជាប្រពន្ធ័រួ​ច​ទៅ​ហើ​យ ។ ​ហើយ​រាល់​កា​រ​ប​ង់​លុ​យរ​ប​ស់អ្នក​រ​កស៊ីដឹ​កជញ្ជូន​ទំ​និ​ញច្បា​ស់​ណាស់​ដែ​ល​ថា វា​ហូរចូល​តែ​ហោ​ប៉ៅផ្ទាល់ខ្លួន​រប​ស់លោ​ក​មេបញ្ជា​​ការ​ ស្នាក់​ការ​សន្តិ​សុខ​ ៧​០​៨ មិន​បា​នជាប្រ​យោ​ជន៍​នៃ​ចំណូល​ថ​វិកា​ជា​តិ​នោះ​ទេ​ ។​ ហើ​យ​ក៏ជា​ក្តីអាម៉ា​ស់​សម្រាប់​អង្គភាព​កង​រាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស​ដោយ​សារ​បុគ្គល​ខិល​ខូច​មួយ​ចំនួន​តូច​ដោយ​យក​ស្បែក​កងរាជ​អាវុធ​ហត្ថ​ ទៅធ្វើកា​រ​ងារ​ខុស​ឆ្គង​បំពា​ន​នឹងបំ​រា​មរ​ប​ស់រា​ជរដ្ឋាភិ​បា​ល​អំពី​ល​ប់​បំបា​ត់នូវប៉ុស្តិ៍​ជជុះ​ដែ​ល​កាក់​រថ​យន្តយ​ក​លុយ​ ។

 

ដូច​នេះ​លោ​ក​កែវ​ ជា​ មេ​ បញ្ជា​រ​ការ​ក​ង​រា​ជអាវុធហ​ត្ថខេត្តក្រចេះ​គួរមា​ន​វិ​ធា​ន​ការ​យ៉ា​ងមា​ន​ប្រសិ​ទ្ធភា​ព​ចំ​ពោះបុគ្គល​ក្រោម​ឱ​វ៉ាត​ប្រព្រឹត្តិ​ខុស​ឆ្គង​នៃ​ស្នាក់កា​រសន្តិ​សុខ ៧០៨ ជា​ស្នាក់កា​ររប​ស់ក​ងរា​ជអាវុធហ​ត្តខេត្ត​ក្រចេះ​ ដែលមាន​ទីតាំ​ង​នៅ​តា​មកំ​ណា​ត់​ផ្លូវ​ជា​តិ​លេ​ខ ៧  ស្ថិត​ក្នុង​ភូមិស្រែ​ស្បូវ​ ឃុំក្បាលដំរី​ ស្រុកសំបូរ​ ខេត្ត​ក្រចេះ​ផង​កុំ​ឲ្យ​កាក់​ឡាន​យក​លុយ​ស្រស់ៗ​ ពី​រ​ថ​យន្ត​ដឹក​ទំ​និញស្រេក​ឃ្លាន​តែផ​លប្រ​យោ​ជន៍ យ​ក​ទៅ​ធ្វើមា​ន ធ្វើបា​ន ផ្ទា​ល់ខ្លួន​នោះ វា​ជាទ​ង្វើរខុស​ច្បាប់​​ដែលមិ​នអា​ច​ប្រកែក​បាន​ឡើយ៕​

kra

 

Leave a Reply

(*) Required, Your email will not be published